ប្រមុខដឹកនំាអង្គការ NATO និយាយថា ប្រុងប្រៀបខ្លួនរួចជាស្រេចហើយ ដើម្បីប្រឈមមុខនឹងពិភពលោកមួយដែលគ្មានសន្ធិសញ្ញា INF

បរទេស៖ អគ្គលេខាធិការអង្គការ NATO លោក ចេន ស្តូថែនប៊ឺគ បាននិយាយថា អង្គការ NATO និងរុស្ស៊ីមិនបានធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើការសង្គ្រោះសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម INF នៅក្នុងកិច្ចពិភាក្សានៅទីស្នាក់ការសម្ព័ន្ធមិត្តនៅថ្ងៃ សុក្រ សប្តាហ៍នេះឡើយ ។

យើងមិនបានមើលឃើញពីសញ្ញានៃការបំបែកភាពទាល់ច្រកនោះទេ នេះបើតាមលោក ស្តូថែនប៊ឺគ ថ្លែងប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាអង្គការ NATO និងរុស្ស៊ី ដែលជាវេទិការបិទទ្វារមួយ ដោយអនុញ្ញាតឱ្យមានការសន្ទនាគ្នារវាងអ្នកការទូត និងមន្រ្តីរបស់ភាគីទំាងពីរ ។

ប្រមុខដឹកនំាអង្គការ NATO រូបនេះបន្ថែមទៀត ឱកាសស្វែងរកដំណោះស្រាយកំពុងតែថយចុះជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែលោកថា NATO មិនបោះបង់ការព្យាយាមបញ្ចុះបញ្ចូលទីក្រុងម៉ូស្គូ ឱ្យបោះបង់មីស៊ីលផ្លោងបាញ់ចេញពីដីប្រភេទ SSC-8 ដែលត្រូវបានហាមប្រាមក្រោមសន្ធិសញ្ញា INF នោះឡើយ ។

លោក ស្តូថែនប៊ឺគ បានសង្កត់ធ្ងន់ទៀតថា ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រឈមមុខនឹងពិភពលោកមួយដែលគ្មានសន្ធិសញ្ញា INF ខណៈក្រុមរដ្ឋមន្រ្តីការពារជាតិរបស់ណាតូកំពុងសម្លឹងមើលជម្រើសជាច្រើន ក្នុងនោះរួមមានការធ្វើសមយុទ្ធដោយប្រើអាវុធសាមញ្ញា ក៏ដូចជាការកែលម្អផ្នែកចារកម្ម ការស៊ើបការណ៍ និងកិច្ចការពារដែនអាកាសជាដើម ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner