ជនសង្ស័យ ៦៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀ ន ទូទាំងប្រទេសចំនួន ៣២ករណី ថ្ងៃទី២៨ ខែមីនា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៦៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣២ករណី ទូទាំងប្រទេស នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦៥នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ៤នាក់ស្រី ១នាក់
ដឹកជញ្ជូន រក្សាទុក ១៨ករណី ឃាត់ ២៨នាក់ស្រី ០នាក់ ដាំដុះ ១ករណី ឃាត់ ០នាក់ស្រី ០នាក់ ប្រើប្រាស់ ១០ករណី ឃាត់ ៣២នាក់ស្រី ៤នាក់ វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី២៨ ខែមីនា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៦៨២,៦៣ក្រាម។ កេតាមីន (Ke) ស្មើ ៣,៥១ក្រាម។ អុិចស្តាសុី(mdma) ស្មើ ៤៥៦៥,៥៦ក្រាម។ កញ្ឆា ស្មើ ៤០០ដើម។
លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner