កម្ពុជា-ចិន បង្ហាញការពេញចិត្តចំពោះការរីកចម្រើនទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការណ៍លើគ្រប់វិស័យ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃគណៈកម្មការយោធាមជ្ឈឹមបក្ស នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។

នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម នាយឧត្តមសេនីយ៍ អនុប្រធានគណៈកម្មការយោធាមជ្ឈឹមចិន បានជជែកពិភាក្សាទៅលើការពង្រឹង កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ការផ្លាស់ប្តូរព័ត៌មាន ការចែករំលែក បទពិសោធន៍ និងការដោះមីន ។

សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង បានបង្ហាញ កា រពេញចិត្ត ចំពោះការរីកចម្រើន ទំនាក់ទំនងកិច្ចសហប្រតិបត្តិ ការណ៍លើគ្រប់វិស័យ រវាងកម្ពុជា និងចិន ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ ទទក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner