ព្រឹទ្ធសភានីតិកាលទី៥៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា,ឯកឧត្តម ប្រាក់សុខុន អនុប្រធាន ទី១,ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២

ភ្នំពេញ៖នៅព្រឹកថ្ងៃពុធទី៣ ខែមេសា ឆ្នាំ២០២៤ ព្រឹទ្ធសភា នីតិកាលទី៥ បានបន្តអនុវត្តនីតិវិធី បោះឆ្នោត ជ្រើសរើស ប្រធានព្រឹទ្ធសភា អនុប្រធានទី១ និងអនុប្រធាន ទី២ ព្រឹទ្ធសភា ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្ស ប្រជាជនកម្ពុជា ត្រូវបានសម័យប្រជុំព្រឹទ្ធសភា នីតិកាលទី៥ លើកដំបូង បានបោះឆ្នោតដោយ សំឡេង ជាឯកច្ឆ័ន្ទគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធាន ព្រឹទ្ធសភានីតិកាលទី៥។

ព្រឹទ្ធសភា ក៏បានបោះឆ្នោតដោយសំឡេងឯកច្ឆ័ន្ទគាំទ្រ ឯកឧត្តម ប្រាក់សុខុន ជាអនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តម អ៊ុច បូររិទ្ធ ជាអនុ ប្រធានទី២ ព្រឹទ្ធសភា។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ គណបក្សប្រជាជនកម្ពុជា ទទួល បានសំឡេងគាំទ្រ យ៉ាងច្រើនលើសលប់ នៅក្នុងមណ្ឌល ភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន គឺទទួលបានអាសនៈចំនួន ៥៥អាសនៈ និងគណ បក្សឆន្ទៈ ខ្មែរទទួលបានសំឡេង ឆ្នោតចំនួនអាសនៈចំនួន ៣អាសនៈ ៕


ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner