ងាប់សត្វពាហនៈ ២លានក្បាល នៅម៉ុងហ្គោលី

មន្ត្រីរដ្ឋាភិបាលប្រទេសម៉ុងហ្គោលីបាននិយាយថា សត្វពាហនៈ ជាង២លានក្បាលបានងាប់ ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង ជាមួយនឹងព្រិលដ៏ច្រើន នៅក្នុងប្រទេសនេះ។

ប្រទេសម៉ុងហ្គោលីបានជួបបញ្ហាអាកាសធាតុធ្ងន់ធ្ងរ ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ ក្នុងនោះ សីតុណ្ហភាព ចុះមកដល់ ដក៥០អង្សាសេ ក៏មាន នៅតំបន់ខ្លះ។ គិតត្រឹមសប្តាហ៍មុន សត្វពាហនៈចំនួន ២.១លានក្បាលបានងាប់ ដោយសារការអត់ឃ្លាន និងការហត់នឿយ នេះបើតាមក្រសួងកសិកម្ម។ អ្នកចិញ្ចឹមសត្វ មិនអាចទិញអាហារ និងស្មៅសម្រាប់សត្វរបស់ពួកគេ ពីទីក្រុងក្បែរនោះ។ យ៉ាងណាមិញ រដ្ឋាភិបាលបានជួយអន្តរាគមន៍ ដោយចាប់ផ្តើមយុទ្ធនាការផ្តល់ចំណី និង ចំបើង ដល់ហ្វូងសត្វ ជាដើម។

អង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍ ថ្មីៗនេះថា រដូវរងាឆ្នាំនេះ មានសភាពធ្ងន់ធ្ងរជាងពេលធម្មតា។ អាកាសធាតុត្រជាក់ខ្លាំងបែបនេះ ត្រូវបានគេស្គាល់ថា ជាបាតុភូត dzud ហើយម៉ុងហ្គោលីបានជួបប្រទះ ចំនួន ៦ដង នៅក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។

ស្ថិតិផ្លូវការបង្ហាញថា ម៉ុងហ្គោលីមានសត្វពាហនៈចំនួន ៦៤លាន៧សែនក្បាល រួមមានទាំងចៀម ពពែ សេះ និងគោ គិតត្រឹមចុងឆ្នាំ២០២៣៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner