សម្ដេចតេជោ ហ៊ុន សែន ៖ ព្រឹទ្ធសភានីតិកាលទី៥ ផ្ដល់អាទិភាពលើការងារការទូត និងទំនាក់ទំនងជាមួយក្រុមប្រឹក្សាឃុំសង្កាត់

ភ្នំពេញ៖ព្រឹទ្ធសភានីតិកាលទី៥ នឹងយកការងារការទូត និងបង្កើនទំនាក់ទំនងជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ អាទិភាព ។ នេះជា ការ បញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញ កាន់ តំណែងជាប្រធានព្រឹទ្ធសភានីតិកាលទី៥នាព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៤ ។

ក្នុងឱកាសនៃការថ្លែងសារលើកដំបូងជាប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន បានអរគុណទៅដល់សមាជិកសភាទាំងមូល ដែលទុកចិត្តមកលើសម្ដេច ។សម្ដេចក៏បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការរក្សាប្រជាធិបតេយ្យនិងគ្រឹះនៃតម្លៃសង្គមកម្ពុជា។

ការងារជាអាទិភាពរបស់សម្ដេចក្នុងនាមជាប្រធានព្រឹទ្ធសភា នឹងផ្ដោតលើ «ការទូតសភា» ព្រោះថា ក្នុងស្ថានភាពការ ទូត សកល កំពុងតែមានភាពចម្រូងចម្រាស់បែបនេះ ត្រូវការចាំ បាច់បំផុត ក្នុងការពង្រឹងនៅការទូតមួយរបស់កម្ពុជា ឱ្យមាន រឹងមាំ តាមរយៈ ការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសភាក្នុងតំបន់ និងជុំវិញពិភពលោក និងការ បំពេញបន្ថែម ទៅលើ សកម្មភាព ដែលដឹកនាំដោយរាជ រដ្ឋា ភិបាល និងរដ្ឋសភាអាចរួមចំណែកយ៉ាងសំខាន់ក្នុងការ លើកកម្ពស់នូវសន្តិភាព សន្តិសុខស្ថេរភាពនិងវិបុលភាព សម្រាប់សាកលលោក ។នេះជាការបញ្ជាក់បន្ថែមរបស់ សម្ដេចតេជោ ហ៊ុន សែន ។

ដោយឡែកសម្រាប់កិច្ចការផ្ទៃក្នុង សម្ដេចតេជោប្រធាន ព្រឹទ្ធសភា បានបញ្ជាក់ថា នឹងផ្ដោតសំខាន់ជាមួយនឹង ទំនាក់ ទំនងនៅ ថ្នាក់មូលដ្ឋាន ជាពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយ ថា ដើម្បីជំរុញនូវប្រជាធិបតេយ្យ យុត្តិធម៌ និងសមធម៌ សង្គម ។ សម្ដេច តេជោបន្តថា យើងនឹង បន្តចូលរួមចំណែកឱ្យ អស់ពីសមត្ថភាព ដល់ដំណើរការប្រជាធិបតេយ្យនូបនីយកម្ម កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីលើកកម្ពស់ គុណភាព និងប្រសិទ្ធភាពសេវាសាធារណៈ ហើយស្មារតីនេះ គឺត្រូវលើកកម្ពស់សេវាយុត្តិធម៌ និងសមធម៌ ធានាថា ប្រជាពលរដ្ឋគ្រប់រូបរស់នៅដោយសេចក្ដីថ្លៃថ្នូរ និងសិទ្ធិ សេរីភាព ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ៕


អត្ថបទ៖វណ្ណលុក
រូបភាព៖វេង លឹមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner