អភិបាលខេត្តកំពង់ស្ពឺរំលឹកដល់មន្ត្រីឱ្យបន្តពង្រឹងការងារបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែប្រសើរ

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្ដម វ៉ី សំណាង នៅព្រឹកថ្ងៃសុក្រទី៥ ខែមេសា ឆ្នាំ២០២៤បានក្រើនរំលឹកដល់មន្ត្រីទាំងអស់នៃរដ្ឋបាលខេត្តត្រូវបន្តពង្រឹងសមត្ថភាពបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត។

លោកអភិបាលខេត្តបន្តថា ឆ្នាំចាស់កន្លងទៅនេះ រដ្ឋបាលខេត្តបានខិតខំរួមសាមគ្គីគ្នា ក្នុងការងារអភិវឌ្ឍន៍ និងកិច្ចការបម្រើសេវាជូនប្រជាពលរដ្ឋ បន្សល់ទុកនូវសមិទ្ធផលជាច្រើន គួរជាទីមោទនៈ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កិច្ចការបន្ត នៅក្នុងឆ្នាំថ្មីនេះ មន្ត្រីរាជការនៃរដ្ឋបាលខេត្តទាំងអស់ ត្រូវរួបរួមគ្នាបន្តការងារទៅមុខទៀត គឺត្រូវប្រកាន់នូវគោលការណ៍ ពង្រឹងនូវគុណភាពនៃស្ថាប័នមួយនេះ ឱ្យកាន់តែមានភាពរឹងមាំ ឱ្យកាន់តែមានជំនឿទុកចិត្ត ហើយនិងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ស្ថាប័នរដ្ឋបាលខេត្ត គឺជាចំណុចស្នូល ដែលដាក់ចេញជាទិសដៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងមន្ត្រីរាជការគ្រប់ ក្រុង ស្រុក ឃុំ សង្កាត់ ទទួលបានគោលការណ៍ យកទៅអនុវត្ត ធ្វើយ៉ាងណា កសាងនូវ ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

សូមជម្រាបថា ឯកឧត្ដមអភិបាលខេត្តកំពង់ស្ពឺ បានដាស់តឿនបែបនេះក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការរដ្ឋបាលខេត្ត៕
អត្ថបទកំពង់ស្ពឺ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner