សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកា សញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ នៅខេត្ត សៀមរាប

សៀមរាប៖គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងរដ្ឋបាល ខេត្ត សៀមរាប កាលពីព្រឹកថ្ងៃសុក្រទី៥ ខែមេសា ឆ្នាំ២០២៤បាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្ត កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ដើម្បីបង្ហាញពីសមិទ្ធផលធំៗរបស់រាជរដ្ឋា ភិបាល ក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជានិងបង្ហាញឱ្យឃើញ ពីការអនុវត្តជាទៀតទាត់នូវកាតព្វកិច្ចអន្តរជាតិ របស់រាជរដ្ឋាភិបាលក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។

ក្នុងពិធីដែលមានវត្តមានលោក អ៊ឹង គឹមលាង អភិបាលរង ខេត្ត សៀមរាបចូលរួម, ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធានគណៈ កម្មា ធិការសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា នីតិរដ្ឋជាមូល ដ្ឋាន គ្រឹះនៃលទ្ធិប្រជាធិបតេយ្យបើគ្មាននីតិរដ្ឋក៏គ្មានប្រជាធិបតេយ្យដែរ។ដូច្នេះដើម្បីក្លាយជានីតិរដ្ឋពេញលេញត្រូវតែមាន ច្បាប់ ដែលគ្របដណ្តប់នៃតថភាពសង្គមឆ្លើយតបបានទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនិងទាមទារឱ្យមានការអនុវត្តច្បាប់ដោយពុំមានការរើសអើងទៅលើពណ៌សម្បុរពូជសាសន៍សាសនាអ្វីឡើយប៉ុន្តែដាច់ខាតប្រជាពលរដ្ឋត្រូវយល់ដឹងចូលរួមគោរពអនុវត្តតាមច្បាប់ឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តមបានបញ្ជាក់ទៀតថា ស្ថិតក្នុងបរិបទប្រព័ន្ធបច្ចេកវិទ្យា រីក ចម្រើនយើងមានសេរីភាពក្នុងការប្រើប្រាស់ ប្រព័ន្ធទំនាក់ ទំនង សង្គមបានស្ទើរតែគ្រប់គ្នា។យើងអាចសម្តែងមតិ ទៅតាម មនោសញ្ចេតនារបស់ខ្លួន តែប្រើប្រាស់ឱ្យមានប្រយោជន៍។ប៉ុន្តែ សូមកុំ ប្រើប្រាស់ហួសព្រំដែន ព្រោះវាអាចមានប៉ះពាល់សិទ្ធិ បុគ្គលដទៃ ។ជាពិសេសកុំប៉ះពាល់សិទ្ធិជាឯកជនរបស់គេ៕
ដោយ៖ ស៊ាន សុផាត

ads banner