បើកឆាកថ្ងៃដំបូង! Xiaomi លក់ឡានអគ្គិសនីស្ព័រតម្លៃក្រោម៣ម៉ឺនដុល្លារ
អត្ថបទដោយ៖
លន់ សារ៉ាត
ក្រុមហ៊ុនចិន Xiaomi ទទួលបានការបញ្ជាទិញរថយន្តអគ្គិសនី ជាង១០ម៉ឺនគ្រឿង ក្នុងថ្ងៃដាក់លក់ដំបូង កាលពីថ្ងៃម្សិលមិញ។
Xiaomi ដែលគេស្គាល់ថា ជាក្រុមហ៊ុនបច្ចេកវិទ្យាទូរស័ព្ទដ៏ល្បីរបស់ចិន ហើយដែលបានប្រឡូកក្នុងវិស័យផលិតឡានអគ្គិសនី ក្នុងឆ្នាំ២០២១ បានអះអាងទៀតថា ខ្លួនបានចែកចាយរថយន្តដំបូង ចំនួន៥០០០គ្រឿង រួចហើយដោយបានផ្គត់ផ្គង់ដំបូង នៅតំបន់ Yizhuang នៃទីក្រុងប៉េកាំង។
រថយន្តអគ្គិសនីស្ព័រ SU7 របស់ Xiaomi មានតម្លៃក្រោម៣ម៉ឺនដុល្លារអាមេរិក។ ទំព័រហ្វេសបុក Discover Beijing បានចេញផ្សាយថា ក្រុមហ៊ុន Xiaomi អាចនឹងមានលទ្ធភាព ផលិតរថយន្ត SUV ៤០គ្រឿងក្នុងមួយម៉ោង នៅពេលដែលផលិតកម្មឈានដល់កម្រិតពេញលេញ ប៉ុន្តែមិនបានបញ្ជាក់ថា កម្រិតពេញលេញនេះ នឹងមាននៅឆ្នាំណាទេ៕ ប្រភពពី៖ Businesstoday ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ