ថៃ៖ គណបក្សរបស់លោក ភីថា ប្រឈមនឹងការរំលាយ
បាងកក៖ តុលាការកំពូលរបស់ប្រទេសថៃ ថ្មីៗនេះ បានសម្រេចទទួលយកសំណុំរឿង ប៉ុនប៉ងរំលាយគណបក្ស «ឆ្ពោះទៅមុខ» ឬ គណបក្ស Move Forward Party របស់លោក ភីថា អតីតបេក្ខភាពនាយករដ្ឋមន្ត្រី ជុំវិញករណីប្រមាថព្រះមហាក្សត្រ។
កាលពីខែមុន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ថៃ បានយល់ព្រម «ជាឯកច្ឆ័ន្ទ» ដើម្បីដាក់ញត្តិទៅតុលាការធម្មនុញ្ញ ឱ្យរំលាយគណបក្ស «ឆ្ពោះទៅមុខ» ដែលធ្លាប់បង្ហាញគំនិតថា ចង់ឲ្យមានកំណែទម្រង់ ច្បាប់ប្រមាថព្រះមហាក្សត្រ ដ៏តឹងតែង ដែលគេជឿថា ស្មើនឹងការប៉ុនប៉ងផ្តួលរំលំរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ។ កាលពីពេលឃោសនាបោះឆ្នោត កន្លងមក គណបក្សរបស់លោក ភីថា ថែមទាំងសន្យាថា នឹងធ្វើកំណែទម្រង់យោធា និងការផ្តាច់មុខអាជីវកម្ម ទៀតផង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ តុលាការធម្មនុញ្ញបាននិយាយថា គណបក្ស Move Forward Party មានពេល ១៥ ថ្ងៃ ដើម្បីដាក់ភស្តុតាង។
ជុំវិញរឿងប្រមាថនេះហើយបានជា លោក Pita Limjaroenrat ត្រូវបានរារាំងមិនបានធ្វើជានាយករដ្ឋមន្ត្រី បើទោះបីជា ឈ្នះការបោះឆ្នោតសកល កាលពីខែឧសភា ក៏ដោយ ពោលគឺលោកត្រូវបានស្ថាប័ននីតិបញ្ញត្តិ បោះឆ្នោតទម្លាក់
ទោះបីជាទទួលបានអាសនៈភាគច្រើនយ៉ាងណាក្តី ៕ ប្រភពពី AFP