McDonald’s ដក Franchise ពីអ៊ីស្រាអែល ជុំវិញសង្គ្រាមនៅហ្គាហ្សា

ក្រុមហ៊ុនសាជីវកម្ម McDonald’s របស់អាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចថា នឹងដក Franchise ឬ សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខ ពីក្រុមហ៊ុន Alonyal នៅប្រទេសអ៊ីស្រាអែល ក្នុងពេលដែលអ៊ីស្រាអែល រងការរិះគន់ធ្ងន់ធ្ងរពីការធ្វើសង្គ្រាម នៅហ្គាហ្សា។

ក្រុមហ៊ុន Alonyal បានដំណើរការភោជនីយដ្ឋាន McDonald’s នៅអ៊ីស្រាអែល អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ សព្វថ្ងៃនេះ មានហាងលក់ Fast Food ប្រភេទនេះ ចំនួន ២២៥កន្លែង មានបុគ្គលិកច្រើនជាង ៥ពាន់នាក់។

ក្រុមហ៊ុន McDonald’s មិនបានបង្ហាញលម្អិត អំពីហេតុផលនៃការទិញសិទ្ធិនេះមកវិញទេ។ ប៉ុន្តែ ក្នុងរបាយការណ៍ពីប្រាក់ចំណូលឆ្នាំ ២០២៣ ក្រុមហ៊ុន McDonald’s បាននិយាយថា សង្រ្គាមនៅហ្គាហ្សា នាំឲ្យមានការថ្លឹងថ្លែង លើពីការដកសិទ្ធិ Franchise។ បច្ចុប្បន្ននេះ McDonald’s ត្រូវបានគេកំណត់គោលដៅ ធ្វើពហិការ មិនទិញទំនិញ នៅអ៊ីស្រាអែល បន្ទាប់ពីភោជនីយដ្ឋាន Alonyal បានផ្តល់អាហារដ៏ច្រើនសន្ធឹកសន្ធាប់ ដល់ទាហានអ៊ីស្រាអែល ដោយឥតគិតថ្លៃ។

គួរបញ្ជាក់ថា ភាគហ៊ុន McDonald’s បានធ្លាក់ចុះជិត២ ភាគរយ កាលពីថ្ងៃព្រហស្បតិ៍៕ ប្រភពពី AFP
ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner