ប្រាក់ចំណេញរបស់ Samsung កើន១០ដង ព្រោះបន្ទះ Chip

កាលពីថ្ងៃសុក្រ ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូងឲ្យដឹងថា ប្រាក់ចំណេញរបស់ខ្លួន ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ បានកើនឡើង ១០ដង ព្រោះតែការងើបឡើងវិញ នៃបន្ទះ Chip ឬ ផលិតផលពាក់កណ្តាលសម្រេច ឬ Semiconductor។

ក្រុមហ៊ុនបានបញ្ជាក់ថា នៅក្នុងឯកសារនិយតកម្មថា ក្នុងពេលបីខែដំបូង ចាប់ពីខែមករា ដល់ខែមីនា ប្រាក់ចំណេញរបស់ខ្លួន អាចកើនដល់ជិត ៥ពាន់លានដុល្លារ។

ផលិតផលពាក់កណ្តាលសម្រេច semiconductor ត្រូវបានប្រើប្រាស់ក្នុងផលិតផលច្រើនយ៉ាងរួមទាំង Smart Phone, កុំព្យុទ័រ ឬ ម៉ាស៊ីនគក់ខោអាវ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។

Samsung មកដល់ពេលនេះ គឺជាក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារធំជាងគេនៅកូរ៉េខាងត្បូង ជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីបួននៅអាស៊ី។

ការផលិតបន្ទះ Chip របស់កូរ៉េខាងត្បូង ដែលជំរុញដោយក្រុមហ៊ុន Samsung មានភាពល្អប្រសើរច្រើន ទទួលបានប្រាក់ចំណេញខ្ពស់បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ ជាភាពវិជ្ជមាន ខណៈដែលតម្លៃផលិតផលប្រភេទនេះ របស់កូរ៉េខាងត្បូង បានកើនឡើង ប៉ុន្តែ ការលក់បន្ទះ Chip អង្គចងចាំ មិនសូវល្អទេ ព្រោះបញ្ហាសេដ្ឋកិច្ចសកល។

អ្នកឃ្លាំមើលឧស្សាហកម្ម World Semiconductor Trade Statistics បានឲ្យដឹងថា ឆ្នាំ២០២៤ គឺជាឆ្នាំងើបឡើងវិញ នៃផលិផល semiconductor៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner