យានយន្តល្មើសចំនួន ២៨៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៨ ខែមេសា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៨ ខែមេសាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៦១គោលដៅ មានយាន យន្តចូលគោលដៅចំនួន ៣១០គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ៦៦គ្រឿង ម៉ូតូ ២៤៣គ្រឿង ក្នុងនោះរក ឃើញ យានយន្តល្មើសសរុបចំនួន ២៨៧គ្រឿងមានរថយន្តធំ ០១គ្រឿង រថយន្តតូច ៦៦ គ្រឿង និងម៉ូតូចំនួន ២២០គ្រឿង ត្រូវបានផាក ពិន័យ តាម អនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យាន យន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ ផ្លូវ ទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner