ជនសង្ស័យ ៥៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី៨ ខែមេសា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៥៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេស នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៥៣នាក់ រួមមាន ជួញដូរ ៥ករណី ឃាត់ ៧នាក់ស្រី ០នាក់
ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៦នាក់ស្រី ០នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់ស្រី ០នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ២៨នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់ យកសរុបក្នុងថ្ងៃទី០៨ ខែមេសា រួមមាន មេតំហ្វេតាមីន (Ice) ស្មើ ១៦២,៨៨ក្រាម។
លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner