រដ្ឋមន្ត្រីក្រសួងផែនការ ៖ ឆ្នាំ២០២៣ កន្លងទៅ ក្រសួងសម្រេចបានការងារ ជាច្រើន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា ឆ្នាំ២០២៣កន្លងទៅ ក្រសួង សម្រេច បានការងារ ជាច្រើន ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ថន និងមន្ត្រី គ្រប់លំ ដាប់ថ្នាក់ របស់ក្រសួង។ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួង ផែនការ បានថ្លែង ដូច្នេះនៅព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៤ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើក ទិសដៅ ការ ងារ ឆ្នាំ២០២៤ របស់ក្រសួងផែនការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ។

ក្រសួងផែនការ គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ សម្របសម្រួល និង គ្រប់គ្រងការងារវិស័យផែនការ ស្ថិតិ និងប្រជាជន និងអភិវឌ្ឍន៍ ដើម្បីការអភិវឌ្ឍ សង្គម -សេដ្ឋ កិច្ច នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្រសួងផែនការមានភារកិច្ចដឹកនាំ រៀបចំ និងកំណត់ ចក្ខុ វិស័យគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងកម្មវិធីអាទិភាព សម្រាប់ អភិ វឌ្ឍទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃ ការអនុវត្ត, ការ ងារផលិត ចងក្រង និងគ្រប់គ្រងទិន្នន័យនិងស្ថិតិជាតិ តាមរយៈការធ្វើជំរឿន និងអង្កេត ព្រម ទាំង ផ្ដល់ការគាំទ្របច្ចេកទេសទាក់ទងការធ្វើអង្កេតតាមវិស័យ, និងសិក្សាស្រាវជ្រាវអំពី ស្ថាន ភាព សង្គម-សេដ្ឋកិច្ច សង្គម-ប្រជាសាស្ត្រ សង្គម-វប្បធម៌ និងសង្គម-បរិស្ថាន។ល។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា ឆ្នាំ២០២៣ គឺជាឆ្នាំបញ្ចប់នៃរាជរដ្ឋាភិបាលអាណត្តិទី៦ និង ជាឆ្នាំចាប់ផ្តើមនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលកើតចេញពីការបោះឆ្នោតសាកល ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធ សាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដោយមានបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធ ភាព និងចីរភាព ដោយផ្តោតលើអាទិភាពគន្លឹះ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ឌីជី ថល។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ បាននិងកំពុងបន្តកិច្ចខិតខំអនុវត្ត ភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន និងសម្រេចបាននូវសមិទ្ធផល ការងារធំធេងជាច្រើន គួរជាទីមោទន។ គោលបំណងនៃសន្និបាតក្នុងរយៈពេល ២ថ្ងៃនេះ គឺ ដើម្បីពិនិត្យទៅលើសមិទ្ធផលការងារឆ្នាំ២០២៣ បញ្ហា ប្រឈម និងការលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងផែនការ សំដៅពង្រឹងសមត្ថភាព និងបង្កើន ប្រសិទ្ធភាពការងារ របស់ ស្ថាប័ននិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner