សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងផែនការ ត្រូវធ្វើទិន្នន័យឱ្យបានច្បាស់លាស់
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំដល់ក្រសួងផែនការ ត្រូវធ្វើ ទិន្ន ន័យ ឱ្យបានច្បាស់លាស់ ព្រោះទិន្នន័យជាផ្លូវរៀបចំផែនការបានត្រឹមត្រូវ និងជួយឱ្យរាជ រដ្ឋាភិបាលរៀបចំគោលនយោបាយបានស៊ីជម្រៅ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្នុងពិធីបិទ សន្និបាត បូកសរុបការងារ ឆ្នាំ២០២៣ និងលើក ទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួ ងផែនការ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទិន្នន័យត្រឹមត្រូវ ធ្វើឲ្យការដាក់ផែនការបានល្អ និងជួយឲ្យរាជរដ្ឋាភិបាលរៀបចំគោលនយោបាយបានស៊ីជម្រៅ ដូច្នេះទិន្នន័យនេះ គឺមាន សារសំខាន់ខ្លាំងណាស់ ហើយត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទិន្នន័យនេះ ។
សម្ដេចធិបតី បានធ្វើការណែនាំដល់ក្រសួងផែនការ ត្រូវធ្វើទិន្នន័យឲ្យបានច្បាស់ លាស់ បំផុត បើមិនមានទិន្នន័យត្រឹមត្រូវ ការងារនឹងមានភាពក្រឡាប់ចាក់ ហើយការរៀបចំ ផែន ការអ្វី មួយ ក៏មិនអាចទៅរួចនោះដែរ ដូច្នេះដើម្បីឱ្យក្លាយទៅជាស្តង់ជាតិរួមមួយដ៏ល្អ គឺត្រូវ ពង្រឹងនូវទិន្នន័យនេះឲ្យខាងតែបាន ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងផែនការ ត្រូវ បង្កើនសមត្ថភាពមន្រ្តីរបស់ខ្លួនជាប្រចាំជាប់មិនដាច់ សម្រាប់ការងារអង្កេត ជំរឿនចាំបាច់ នានា ជាពិសេស គឺសមត្ថភាពផលិតទិន្នន័យ និងប្រែក្លាយទិន្នន័យឲ្យទៅជាព័ត៌មានលម្អិត ជាក់លាក់ គ្រប់គ្រាន់ ទាន់ពេល និងមានគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សម្រាប់ រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល ក្នុងការវាយតម្លៃ ស្ថានភាពកំពុងកើត ការវិភាគបញ្ហា និង ការឆ្លើយតប ការលើកផែនការសម្រាប់អនាគតចំគោលដៅជាដើមផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ