ក្លិប Napoli សម្រេចទិញយកអ្នកចាំទី David Ospina ផ្តាច់ពីកាំភ្លើងធំ Arsenal
អត្ថបទដោយ៖
Kien Sereyvuth
ក្លិប Napoli សម្រេចទិញអ្នកចាំទី David Ospina ផ្តាច់ពីកាំភ្លើងធំ Arsenalបន្ទាប់ពីខ្ចីជើងបាន១រដូវកាលនៅទឹកដី អ៊ីតាលី។ ចាប់ពីរដូវកាល ២០១៩/២០២០តទៅ អ្នកចាំទីជម្រើសជាតិកូឡុំប៊ីខាងលើ នឹងក្លាយជាកីឡាករផ្លូវការរបស់ក្លិប Napoli ខណៈតាំងពីចូលរួមជាមួយ Arsenal រដូវកាល ២០១៤-២០១៥ មិនសូវទទួលបានកៅអីជម្រើសដំបូងនោះទេ។
គួររំលឹកថា បន្ទាប់ពីខ្ចីជើងបានមួយរដូវកាល នៅអ៊ីតាលី អ្នកចាំទី David Ospina បានបង្ហាញខ្លួនបាន២៤លើក ច្រើនជាងបណ្តាឆ្នាំដែលស្នាក់នៅទឹកដីអង់គ្លេស ៤រដូវកាលកន្លងមកទៀត។ ចំពោះតម្លៃខ្លួនការផ្ទេររបស់ David Ospina គឺ Arsenal បានទទួលចំនួន៤លានផោន៕ធ.ដ


