ខ្សែបម្រើ Arjen Robben សម្រេចចូលនិវត្តន៍ពីបាល់ទាត់

អត្ថបទដោយ៖
Kien Sereyvuth

កីឡាករ Arjen Robben បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ ជាផ្លូវការបន្ទាប់ពីផុតកុងត្រាជាមួយក្លិបយក្ស  Bayern Munich កាលពីខែមិថុនាកន្លងទៅ។ អតីតកីឡាករ Chelsea មិនសូវបានបង្ហាញខ្លួននោះទេ កាលពីរដូវកាលមុនជាមួយ Bayern Munich ដោយសារបញ្ហារបួស។ ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ ដែលចាប់ផ្ដើមអាជីពលើកដំបូងជាមួយក្លិប FC Groningen កាលពី១៩ឆ្នាំមុន ធ្លាប់លេងនៅ Real Madrid និង PSV។

Arjen Robben ឈ្នះពានជាច្រើន ជាមួយក្លិបផ្សេងៗគ្នា ដូចជាពាន Bundesliga ៨ដង និង Champions League ១ដង ជាមួយ Bayern និង Premier League ២ដងជាមួយ Chelsea ក្នុងឆ្នាំ២០០៥ និង២០០៦។ សូមបញ្ជាក់ថា Arjen Robben ធ្លាប់បង្ហាញខ្លួនឲ្យជម្រើសជាតិ បាន៩៦ប្រកួត និងជួយហូឡង់រងជើងឯក World Cup ក្នុងឆ្នាំ២០១០ ដោយចាញ់អេស្ប៉ាញនៅវគ្គផ្ដាច់ព្រ័ត្រ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner