មេបក្សកាន់អំណាចនៅកូរ៉េខាងត្បូង លាឈប់ពីតំណែងបន្ទាប់ពីចាញ់ឆ្នោត

មេដឹកនាំបក្សកាន់អំណាចនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានលាលែងពីតំណែង ក្រោយចាញ់ការបោះឆ្នោតសភា។ លោក Han Dong-hoon មេដឹកនាំគណបក្ស «អំណាចប្រជាជន» បានសុំអភ័យទោសប្រជាជនចំពោះការបរាជ័យ ហើយដើម្បីបង្ហាញពីការទទួលខុសត្រូវ លោកសុខចិត្តចុះចេញពីតំណែង។

អំឡុងការបោះឆ្នោតសភា កាលពីថ្ងៃពុធ គណបក្សប្រជាធិបតេយ្យ (DPK) ដែលជាបក្សប្រឆាំងបានឈ្នះសំឡេងគាំទ្រ ភាគច្រើន គ្រប់គ្រងសភា។ បក្ស DPK និងគណបក្សប្រឆាំងតូចៗបានរួមគ្នាដណ្តើមបានអាសនៈ ចំនួន ១៩២ ក្នុងចំណោមអាសនៈចំនួន ៣០០ នៅក្នុងរដ្ឋសភា។

លោក Yoon ស្ថិតនៅក្រោមសម្ពាធ ក្នុងការដោះស្រាយបញ្ហាមួយចំនួន រួមទាំងការកើនឡើងតម្លៃម្ហូបអាហារ ប្រជាជនដែលមានវ័យចំណាស់យ៉ាងឆាប់រហ័ស និងការធ្វើកូដកម្មរបស់វេជ្ជបណ្ឌិត ដែលកំពុងបន្ត៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner