តុលាការប្រហារជីវិតមហាសេដ្ឋីនី វៀតណាម Truong My Lan

ហាណូយ៖ មហាសេដ្ឋីនី អចលនទ្រព្យវៀតណាម លោកស្រី Truong My Lan ត្រូវបានកាត់ទោសប្រហារជីវិត ក្នុងសំណុំរឿងឆបោក តម្លៃរាប់សិបពាន់លានដុល្លារអាមេរិក។

បន្ទាប់ពីចំណាយពេលកាត់ក្តី អស់រយៈពេល ៥សប្តាហ៍ នៅតុលាការហូជីមិញ សាលក្រមលើលោកស្រី Lan ត្រូវបានប្រកាសចេញ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសំណុំរឿងពុករលួយដ៏ធំបំផុតមួយ ជាប្រវត្តិសាស្ត្រ របស់វៀតណាម។

លោកស្រី Truong My Lan ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ Van Thinh Phat ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទឆបោកប្រាក់ ពីធនាគារ Saigon Commercial Bank (SCB) ក្នុងរយៈពេលមួយទសវត្សរ៍។ តុលាការបានបង្គាប់ឱ្យស្ត្រី វ័យ៦៧ឆ្នាំរូបនេះ សងសំណងខូចខាត ស្ទើរតែទាំងស្រុង ។

មនុស្ស ៨៥ នាក់ផ្សេងទៀត ក៏ត្រូវបានកាត់ទោសផងដែរ លើការចោទប្រកាន់ រាប់ចាប់ពីការសូកប៉ាន់ ,ការរំលោភអំណាច និងការបំពានច្បាប់ធនាគារ ជាដើម។ ក្នុងនោះ មនុស្សបួននាក់ ត្រូវបានកាត់ទោសដាក់ពន្ធនាគារ អស់មួយជីវិត ខណៈអ្នកផ្សេងទៀត ទទួលទោសដាក់ពន្ធនាគារ រាប់សិបឆ្នាំ។ ស្វាមីរបស់លោកស្រី Lan ដែលជាមហាសេដ្ឋីហុងកុង គឺលោក Eric Chu Nap Kee ត្រូវបានកាត់ទោស ឱ្យជាប់គុក ៩ ឆ្នាំ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner