ចិនដាក់ទណ្ឌកម្មសមាជិកសភាសហរដ្ឋអាម៉េរិកវិញ បន្ទាប់ពីមន្ត្រីចិនរងទណ្ឌកម្មពាក់ព័ន្ធនឹងរឿងបំពានសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង

ចិន៖ រដ្ឋាភិបាលចិន នៅថ្ងៃចន្ទនេះ បានដាក់ទណ្ឌកម្មសងសឹកវិញ ទៅលើតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យចំនួន០៣រូប និងបេសកជនអាម៉េរិកមួយរូបទៀតផងដែរ នេះបើតាមសារព័ត៌មាន CGTN នៅល្ងាចទី១៣ ខែកក្កដា ឆ្នាំ២០២០ ។ តំណាងរាស្ត្រ និង បេសកជនអាម៉េរិក ដែលស្ថិតនៅក្នុងបញ្ជីទណ្ឌកម្មរបស់ចិននោះ មានលោក Marco Rubio និងលោក Ted Cruz ដែលជាសមាជិកព្រឹទ្ធសភា រួមជាមួយនឹងលោក Chris Smith ដែលជាតំណាងរាស្ត្រ ។

បុគ្គលទាំង៣រូបនេះ ត្រូវបានគេដឹងថា ជាអ្នកនិយាយតិះទៀនរដ្ឋាភិបាលចិនខ្លាំងជាងគេ ។ ចំណែកឯ លោក Sam Brownback ដែលជាឯកអគ្គរដ្ឋទូតអាម៉េរិកទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិក៏មានឈ្មោះក្នុងបញ្ជីផងដែរ ។ ការដាក់ទណ្ឌកម្មរបស់ចិន ទៅលើមន្ត្រីអាម៉េរិកខាងលើនេះ ធ្វើឡើងបន្ទាប់សហរដ្ឋអាម៉េរិកកាលពីថ្ងៃ០៩ ខែកក្កដា បានសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូបក្នុងតំបន់ស៊ីនជាំង ពាក់ព័ន្ធនឹងការបំពានសិទ្ធិមនុស្ស លើជនជាតិភាគតិចមូស្លីមវីហ្គ័រនៅតំបន់ស៊ីនជាំង ។ យ៉ាងណាមិញ ទណ្ឌកម្មរបស់ចិនពុំបានបញ្ជាក់ពីវិធានការអ្វីឡើយ ដែលនឹងដាក់ទៅតំណាងរាស្ត្រ និងអ្នកការទូតអាម៉េរិក ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner