អ្នកជំនាញផ្នែកជំងឺឆ្លងអាម៉េរិករំពឹងថា អ្នកវិទ្យាសាស្ត្រនឹងអាចបង្កើតវ៉ាក់សាំង COVID-19 ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ អ្នកជំនាញផ្នែកជំងឺឆ្លងអាម៉េរិក លោក អាន់តូនី ហ្វូស៊ី បានរំពឹងថា អ្នកវិទ្យាសាស្ត្រនឹងអាចបង្កើតវ៉ាក់សាំង COVID-19 ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព យ៉ាងហោចណាស់នៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ខាងមុខ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។

ទន្ទឹមគ្នា នាយកវិទ្យាស្ថានជាតិ អាឡែរហ្សី និងជំងឺឆ្លងអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា យើងមិនបានបិទប្រទេសទាំងស្រុងនោះទេ ហើយសហរដ្ឋអាម៉េរិក នឹងមិនអាចឃើញទីបញ្ចប់នៃជំងឺរាតត្បាតជាសកលនេះទេ បើសិនជាមិនមានថ្នាំ និង វ៉ាកសាំង COVID-19 ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅទូទាំងសហរដ្ឋអាម៉េរិកមានអ្នកឆ្លងជំងឺ COVID-19 សរុប៣លាន៤៧ម៉ឺន៩ពាន់៤៨៣ករណី ក្នុងនោះមានអ្នកស្លាប់១៣ម៉ឺន៨ពាន់២៤៧នាក់ និងជាសះស្បើយឡើងវិញ១លាន៥៤ម៉ឺន៩ពាន់៤៦៩នាក់ ខណៈអ្នកជំងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ១លាន៧៩ម៉ឺន១ពាន់៧៦៧នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner