ស្អែកនេះ យន្តហោះ ប៊ូអ៊ីង 777-300ER ដឹកភ្ញៀវពីទីក្រុងឌូបៃចូលរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅថ្ងៃពុធស្អែកនេះ ការហោះហើរត្រង់ពីទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម មករាជធានីភ្នំពេញរបស់កម្ពុជា នឹងចាប់ផ្តើម។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងប្រើយន្តហោះអាមេរិក Boeing 777-300ER សម្រាប់ដឹកអ្នកដំណើរ និងទំនិញ ដោយប្រតិបត្តិការរយៈពេលប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។
Boeing 777-300ER ជាយន្តហោះខ្នាតធំបំផុតមួយរបស់ពិភពលោកដែលអាចដឹកអ្នកដំណើរជិត៤០០នាក់។ យន្តហោះនេះអាចបង្កើនល្បឿនពី 0 ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ប្រាំមួយវិនាទីប៉ុណ្ណោះ ដោយសារវាមានម៉ាស៊ីនភ្លោះដែលមានកម្លាំង ១៧៥ ០០០សេះ។ នេះហើយជាមូលហេតុដែលយន្តហោះប្រភេទនេះត្រូវបានចុះបញ្ជីជាយន្តហោះដ៏មានឥទ្ធិពលបំផុតនៅក្នុងសៀវភៅកំណត់ត្រាហ្គីណេស។ នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates និងគេហទំព័រទេសចរណ៍ KLM។
ក្រុមហ៊ុនអាកាសចរណ៍ Emirates បានផ្អាកការហោះហើរមកកម្ពុជាចាប់តាំងពីឆ្នាំ២០២១មកក្រោយពីរងការវាយប្រហារដោយវិបត្តិកូវីដ១៩។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ធួន ស៊ីណាន ប្រធាន សមាគម ទេសចរណ៍ អាស៊ី ប៉ា ស៊ី ហ្វិ ក លើកឡើងដូចគ្នាថា ការបន្តជើងហោះហើរឡើងវិញនេះនឹងរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ប្រទេសទាំងពីរ។
កម្ពុជា និងអារ៉ាប់រួមបានចុះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនផ្លូវអាកាស កាលពីឆ្នាំ ២០១៣ និង បានចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នៅខែមករា ឆ្នាំ ២០២៤ដើម្បី ជួយសម្រួលដល់ពាណិជ្ជកម្ម និងទេសចរណ៍ ។
ក្រៅពីជើងហោះហើរអារ៉ាប់ កម្ពុជា បានភ្ជាប់ជើងហោះហើរជាមួយឡាវ និងការបើកជើងហោះហើរថ្មីជាមួយប្រទេសឥណ្ឌានៅខែ មិថុនា ខាងមុខ។
របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ប្រទេសកម្ពុជាទទួលបាន ភ្ញៀវ ទេសចរ បរទេស ចំនួនជាង ១ ,៥លាននាក់ នៅ ក្នុង ត្រីមាស ទី ១ នៃ ឆ្នាំ ២ ០ ២ ៤ កើនឡើងជាង ២២ធៀបនឹង ពេល ដូចគ្នាក្នុងឆ្នាំ ២០២ ៣ ។៤ ០ ភាគរយ នៃ ភ្ញៀវ ទេសចរ បរទេស តាម ច្រក អាកាសយានដ្ឋាន កើន ឡើង ៣ ៣ ភាគរយ ធៀប នឹង រយៈពេល មួយ ឆ្នាំ ក្រៅពីនោះ គឺ មក តាម ច្រក ព្រំដែន គោក និង ផ្លូវទឹក ៕
ដោយៈទួន សុផល
