ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី ជាថ្មី ជម្លៀសមនុស្សជាង ១ម៉ឺននាក់
អត្ថបទដោយ៖
លន់ សារ៉ាត
ហ្សាកាតា៖ ភ្នំភ្លើង ឈ្មោះថា រ៉ង (Ruang) នៅកោះ Tagulandang ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះសាជាថ្មី កាលពីថ្ងៃអង្គារ ជាហេតុនាំឲ្យមានការជម្លៀសមនុស្សជាង ១២០០០នាក់ ចេញពីកោះក្បែរនោះ ហើយអាជ្ញាធរបានបង្កើនកម្រិតប្រកាសអាសន្ន។
អាជ្ញាធរបញ្ជាក់ថា ការជម្លៀសទ្រង់ទ្រាយធំនេះ ក្រោមការអន្តរាគមន៍សង្គ្រោះរួមគ្នា រវាងនគរបាល, យោធា និង ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ។ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយភ្នំភ្លើងរបស់ឥណ្ឌូនេស៊ី ហៅកាត់ PVMBG បានព្រមានថា វត្ថុធាតុភ្នំភ្លើងដែលបាក់ចូលទៅក្នុងសមុទ្រ អាចបង្កជារលកយក្សស៊ូណាមិ ទៀតផង។
គួរបញ្ជាក់ថា ភ្នំភ្លើង រ៉ង (Ruang) បានផ្ទុះជាបន្តបន្ទាប់ តាំងពីដើមខែមេសានេះ ហើយតំបន់ខ្លះ មានទាំងការបិទព្រលានយន្តហោះទៀតផង។ ការផ្ទុះទាំងនេះក៏បានបណ្តាលឱ្យខូចខាតផ្ទះមួយចំនួនផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ