អ៊ុយក្រែនពង្រាយ Drone «បិសាចរាត្រី» យប់នេះ!

គៀវ៖ ទាហានអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានធ្វើការត្រួតពិនិត្យចុងក្រោយ លើយន្តហោះគ្មានមនុស្សបើក Vampire ឬ ភាសាខ្មែរ មានន័យថា «បិសាច» ។ ជាការពិនិត្យចុងក្រោយ មុនពេលដែល Drone ទាំងនេះ នឹងត្រូវដាក់ពង្រាយ នៅយប់នេះ។

ទាហានអ៊ុយក្រែន នៃកងវរសេនាតូច Achilles មកពីកងពលតូចទី៩២ បានដំណើរការ ការសាកល្បងចុងក្រោយ លើយន្តហោះដ្រូន Vampire hexacopter របស់ពួកគេ ដែលបំពាក់ដោយកាមេរ៉ា មើលឃើញពេលយប់ មុនពេលការដាក់ពង្រាយវា ឲ្យធ្វើសកម្មភាព នៅថ្ងៃទី១ ខែឧសភានេះ នៅឯតំបន់ Donetsk ភាគខាងកើត។

យន្តហោះគ្មានមនុស្សបើកប្រភេទនេះ នឹងត្រូវប្រើប្រាស់ នៅពេលយប់ ដើម្បីទម្លាក់គ្រាប់បែក លើគោលដៅរបស់រុស្ស៊ី ឬ ផ្តល់ការផ្គត់ផ្គង់ និងសម្ភារៈវេជ្ជសាស្រ្ត ដល់ទាហានអ៊ុយក្រែន នៅផ្នែកជួរមុខ។

គួរបញ្ជាក់ថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានអូសបន្លាយជាង២ឆ្នាំមកហើយ។ ហេដ្ឋារចនាសម្ព័ន្ធដ៏ច្រើនលើសលុប ត្រូវបានបំផ្លិចបំផ្លាញ ខណៈដែលទាហាននិងជនស៊ីវិលរាប់ម៉ឺននាក់ បានស្លាប់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner