Microsoft សន្យាជួយឥណ្ឌូនេស៊ី អភិវឌ្ឍន៍ AI

នៅថ្ងៃអង្គារនេះ នាយកប្រតិបត្តិក្រុមហ៊ុន Microsoft របស់អាមេរិកបានសន្យាថា នឹងចំណាយទុនវិនិយោគ ១.៧ ពាន់លានដុល្លារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសិប្បនិម្មិត ឬ AI និង Cloud Computing នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

បន្ទាប់ពីចូលរូមកិច្ចប្រជុំជាមួយ លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo នៅទីក្រុងហ្សាកាតា CEO របស់ក្រុមហ៊ុន Microsoft លោក Satya Nadella បានអះអាថា មជ្ឈមណ្ឌល AI និង Cloud Computing នឹងត្រូវសាងសង់ ឆាប់ៗនេះ។

ឥណ្ឌូណេស៊ី ដែលប្រទេសមានសេដ្ឋកិច្ចធំជាងគេ នៅអាស៊ីអាគ្នេយ៍ និងមានប្រជាជនប្រហែល ២៨០ លាននាក់ កំពុងប្រឹងប្រែងសម្របខ្លួនជាមួយនឹងតម្រូវការកាន់តែកើនឡើង នៃមជ្ឈមណ្ឌលទិន្នន័យ និងបច្ចេកវិទ្យា AI នៅក្នុងតំបន់។

លោក Satya Nadella បានអះអាងថា Microsoft ក៏នឹងផ្តល់ការបណ្តុះបណ្តាលលើ AI នេះដល់ប្រជាជនឥណ្ឌូនេស៊ី រាប់ម៉ឺននាក់ផងដែរ។

គួរបញ្ជាក់ថា លោក Nadella កំពុងធ្វើដំណើរទស្សនកិច្ច ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានទាំងថៃ និងម៉ាឡេស៊ីផងដែរ ដើម្បីផ្សព្វផ្សាយបច្ចេកវិទ្យា AI របស់ Microsoft៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner