របបយោធាមីយ៉ាន់ម៉ាហាមបុរសដាក់ពាក្យធ្វើការនៅបរទេស

ណៃពិដោ៖ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានផ្អាកការចេញលិខិតអនុញ្ញាតឲ្យបុរសទៅធ្វើការនៅបរទេស ប៉ុន្មានសប្តាហ៍បន្ទាប់ពីខ្លួនបានដាក់ចេញច្បាប់ ស្តីពីការចុះឈ្មោះបំពេញកាតព្វកិច្ចយោធា ដែលនាំឱ្យមនុស្សរាប់ពាន់នាក់ព្យាយាមចាកចេញពីប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះដោយក្រុមព័ត៌មានរបស់របបយោធាកាលពីថ្ងៃទី២ ខែឧសភា ក្រសួងការងារមីយ៉ាន់ម៉ាបានបញ្ជាក់ថា ខ្លួនបានផ្អាកជាបណ្តោះអាសន្ន ក្នុងការទទួលយកពាក្យសុំពីបុរសដែលមានបំណងទៅធ្វើការនៅបរទេស។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា វិធានការនេះ គឺដើម្បីទុកពេលវេលាបន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់ដំណើរការចាកចេញទៅធ្វើការនៅបរទេស និងយោងទៅតាមបញ្ហាផ្សេងៗទៀត។

គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្នុងភាពចលាចល ចាប់តាំងពីយោធាបានដណ្តើមអំណាចនៅឆ្នាំ២០២១ ដែលបង្កឱ្យមានការប្រឆាំងប្រដាប់អាវុធដ៏ធំ ដែលខ្លួនបានបរាជ័យក្នុងការទប់ស្កាត់។

កាលពីខែកុម្ភៈ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយថា ខ្លួននឹងអនុវត្តច្បាប់ដែលអនុញ្ញាតឱ្យខ្លួនកែនកម្លាំងបុរសទាំងអស់ ដែលមានអាយុពី ១៨ ទៅ ៣៥ឆ្នាំ និងស្ត្រីដែលមានអាយុពី ១៨ ទៅ ២៧ឆ្នាំ ដើម្បីបម្រើក្នុងជួរយោធាយ៉ាងហោចណាស់ពីរឆ្នាំ៕

ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner