៣ខែដើមឆ្នាំ Shell លក់ធ្លាក់ចុះ តែនៅចំណេញជាង ៧ពាន់លានដុល្លារ

ឡុងដ៍៖ ក្រុមហ៊ុន Shell នៅថ្ងៃព្រហស្បតិ៍បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធចំនួន ៧.៤ពាន់លានដុល្លារ ធ្លាក់ចុះប្រហែល ១៥ភាគរយ នៅក្នុងត្រីមាសទី១ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។

ក្រុមហ៊ុនថាមពលដ៏ធំរបស់អង់គ្លេសនេះ នៅថ្ងៃព្រហស្បតិ៍ដដែល ក៏បានរាយការណ៍ពីប្រាក់ចំណូលចំនួន ៧៤.៧ពាន់លានដុល្លារ ធ្លាក់ចុះចំនួន ១៦ភាគរយផងដែរ ដោយសារការធ្លាក់ចុះខ្លាំងនៃតម្លៃឧស្ម័ន។ រីឯលំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការមានចំនួន ១៣.៣ពាន់លានដុល្លារ។

ជាមួយគ្នានេះ ក្រុមហ៊ុន Shell ក៏បានរាយការណ៍ពីការទិញភាគហ៊ុនថ្មីតម្លៃ ៣.៥ពាន់លានដុល្លារផងដែរ ហើយបានព្យាករណ៍ថា ការចំណាយមូលធន ដែលសំដៅលើការចំណាយពាក់ព័ន្ធនឹងការវិនិយោគ ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីបង្កើនចំណូលនៅពេលអនាគត សម្រាប់ឆ្នាំ២០២៤នេះ នឹងកើនឡើងដល់ចន្លោះពី ២២ ទៅ ២៤ពាន់លានដុល្លារ។

ព័ត៌មានខាងលើនេះ បានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ Shell ហក់ឡើងខ្ពស់ជាង ១.៦ភាគរយនៅលើទីផ្សារភាគហ៊ុននៅទីក្រុងឡុងដ៍៕

ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner