ក្រសួងព័ត៌មានសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»

ភ្នំពេញ៖ ក្រសួងព័ត៌មាន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលគ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៤ ។ នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ នារសៀលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ។

ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា ដើម្បីពង្រឹងការយល់ដឹងរបស់សាធារណជន និងចលនាឱ្យមានការចូលរួមកាន់តែសកម្មថែមទៀតក្នុងការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ រាជរដ្ឋាភិបាល បានអនុញ្ញាតជាគោលការណ៍ជូនក្រសួងព័ត៌មាន ដើម្បីដឹកនាំធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលគ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៤ នេះ ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មាន បានពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ព័ត៌មាន ក្លែងក្លាយ ដោយធ្វើការតាមដាន និងផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយឆ្លើយតបបាន ទាន់ពេលវេលា ព្រមទាំងអនុវត្តវិធានការអប់រំ ណែនាំ និងបង្ក្រាបចំពោះជនល្មើសយ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តម នេត្រ ភក្រ្តា បានបន្ថែមថា ចំពោះប្រភពដែលមានមូលដ្ឋាននៅក្រៅប្រទេស ក្រសួងជំនាញ កំពុងតាមដានកំណត់មុខសញ្ញា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសពាក់ព័ន្ធ ចាត់វិធានការតាមផ្លូវច្បាប់ ៕
ដោយ:វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner