អគ្គនាយករដ្ឋាករទឹកបាត់ដំបង អំពាវនាវប្រជាពលរដ្ឋនិងអតិថិជនប្រើប្រាស់ទឹកដោយសន្សំសំចៃ

បាត់ដំបង៖ ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង បាន អំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអតិថិជនដែល កំពុង តែ ប្រើ ប្រាស់ ទឹកស្អាតក្នុងទីប្រជុំជនក្រុងបាត់ដំបង សូមប្រើប្រាស់ ទឹកដោយសន្សំសំចៃក្នុងក ម្រិតខ្ពស់បំផុត ខណៈដែលរដូវ ប្រាំងឆ្នាំ នេះ មានអាកាសធាតុក៏ក្ដៅហួតហែងខ្លាំងនិងអូស បន្លាយពេលយូរ ធ្វើឱ្យប្រភពទឹកសំខាន់ៗរីងខះ ហើយ កំណើនការប្រើប្រាស់ទឹក ស្អាតកើនឡើងខ្ពស់ ។

ឯកឧត្តម អ៊ុត ក្លឹង បានប្រាប់ទូរទស្សន៍អប្សរាថា ថ្វីត្បិតតែ បច្ចុប្បន្ន ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងដែន សមត្ថកិច្ច របស់រដ្ឋាករទឹកបាត់ដំបង នៅមិនទាន់មានកា រ ប្រឈមការខ្វះខាតនៅឡើយ តែក៏សំណូមពរដល់អតិថិជន ប្រើប្រាស់ដោយសមស្របនិងសន្សំសំចៃខ្ពស់ ។ជាមួយគ្នានេះ លោកបានស្នើដល់ប្រជាពលរដ្ឋនិងក្រុមហ៊ុននានាមុន នឹង ធ្វើ ការជីកកកាយដីសាងសង់អ្វីមួយ ត្រូវមានកិច្ចសហការជា មុនជាមួយនិងអង្គភាពរដ្ឋាករទឹក ដើម្បីធ្វើការត្រួតពិនិត្យ ទីតាំងដែល ត្រូវធ្វើ ,ចៀសវាងការជីកកកាយធ្វើឱ្យដាច់ធ្លាយ បែកបំពង់ទុយោក្នុងដី ប៉ះពាល់ដល់ដំណើរការផ្គត់ផ្គង់ ទឹកស្អាត ខណៈកំពុងមានតម្រូវ ការប្រើប្រាស់ចាំបាច់ ។

សូមជម្រាបថា បច្ចុប្បន្នអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបងមាន រោងចក្រផលិតទឹកស្អាតចំនួនពីរទីតាំងដែល មានសមត្ថភាព ផលិតបាន ចំនួន ៣៣ ៥២០ ម៉ែត្រម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ ចែកចាយក្នុងក្រុង-ស្រុកចំនួនបី គឺទីប្រជុំជននៃក្រុង បាត់ដំបង, ស្រុកសង្កែ និងស្រុកថ្មគោល ខណៈដែលរោងចក្រ ផលិត ទឹកស្អាតខ្នាតធំទី៣បន្ថែមមួយ កន្លែងទៀត កំពុងពន្លឿន ក្នុងការសាងសង់ ។

បើតាមឯកឧត្តម អ៊ុត ក្លឹង អគ្គនាយរដ្ឋាករទឹកបាត់ដំបង គឺការផ្គត់ផ្គង់ទឹកស្អាតនាពេលបច្ចុប្បន្នសម្រេចបាន៨៥ភាគរយ ហើយក្នុង អង្គភាពនឹងខិតខំពង្រីកទឹកស្អាត ឱ្យបាន១០០ភាគរយ នៅឆ្នាំ២០២៥ខាងមុខ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

ads banner