កម្ពុជាជ្រើសរើសយុវជនពិការភាពប្រកួតប្រជែងព័ត៌មានវិទ្យានៅហ្វីលីពីន (Video Inside)

កម្ពុជាកំពុងជ្រើសរើសយុវជនមានពិការភាព ចូលរួមប្រកួតផ្នែកព័ត៌មានវិទ្យានៅហ្វីលីពីន។ យោងតាមអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ការប្រកួតប្រជែងក្នុងលក្ខណៈជាអន្តរជាតិនោះ នឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ នៅក្នុងខែតុលា ឆ្នាំ២០២៤។

ការប្រកួតប្រជែងនេះមានចំនួន ៦ប្រភេទវិញ្ញាសា គឺ e Tool Presentation, e Tool Spreadsheet, e Life Map, e Content, e Creative-Smart Car និង e Creative IoT។

យុវជនមានពិការភាព អាចដាក់ពាក្យដោយភ្ជាប់ជាមួយលក្ខណ្ឌអាយុចាប់ពីចាប់ពី១៤ ទៅ ២៣ឆ្នាំ, ចេះភាសាអង់គ្លេស ដែលអាចទំនាក់ទំនងបាន, មានចំណេះដឹងកំព្យូទ័រ និងមានស្មាតហ្វូនប្រើប្រាស់, មានលទ្ធភាពធ្វើលិខិតឆ្លងដែន ឬមានលិខិតឆ្លងដែន ដែលអាចប្រើប្រាស់បាន និងមានការអនុញ្ញាតពីគ្រួសារ, អាណាព្យាបាល និងសាលារៀន។

អគ្គលេខាធិការស្តីទី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក អ៊ុង សម្បត្តិ បានថ្លែងថា នេះជាកម្មវិធីដ៏មានសារៈសំខាន់មួយ សម្រាប់ជនមានពិការភាព។ លោកបញ្ជាក់ថា យុវជនមានពិការភាព ដែលបានដាក់ពាក្យ គឺនឹងទទួលបានមេរៀន ដើម្បីសិក្សាភ្លាមៗ ទៅតាមវិញ្ញាសាប្រឡង។

ពួកគេត្រូវឆ្លងកាត់ការប្រឡងជម្រុះទាំងថ្នាក់ជាតិ, ពាក់កណ្ដាលផ្ដាច់ព័្រត្រ ក៏ដូចជាវគ្គផ្ដាច់ព្រ័ត្រ ដែលកម្ពុជានឹងជ្រើសយកយុវជន ដែលមានពិន្ទុខ្ពស់ជាងគេ ៤រូប សម្រាប់ការទៅប្រឡងនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។

ads banner