ក្រសួងអប់រំណែនាំគ្រឹះស្ថានសិក្សាលើរូបភាពអវិជ្ជមានបង្រៀនគួរ (Video Inside)

ក្រសួងអប់រំបានណែនាំគ្រឹះស្ថានសិក្សារបស់រដ្ឋ មិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងយកមេរៀន ឬលំហាត់បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសាប្រឡងនោះឡើយ។

ការណែនាំនេះ បានធ្វើឡើងតាមរយៈការចេញសេចក្តីថ្លែងការណ៍មួយ របស់ក្រសួង នៅថ្ងៃទី៧ឧសភា ក្រោយមានការត្អូញត្អែររបស់មាតា-បិតា អ្នកអាណាព្យាបាលសិស្សមួយចំនួន ពាក់ព័ន្ធនឹងការលំបាកក្នុងការរ៉ាប់រងចំណាយលើការរៀនគួរបន្ថែមក្រៅម៉ោង ទាំងនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា។

អ្វីដែលជាបាតុភាពអវិជ្ជមាននោះ គឺខ្លឹមសារវិញ្ញាសារប្រឡងប្រចាំខែ ឬប្រចាំឆមាសនូវលំហាត់នានា គឺជាខ្លឹមសារដូចទៅនឹងការបង្រៀនគួរ ដែលកត្តានេះធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សិស្ស ដែលក្រីក្រលំបាកមិនបានទៅរៀនគួរ។

ក្រសួងអប់រំដើម្បីទប់ស្កាត់នូវភាពអវិជ្ជមានទាំងនោះ បានដាក់ចេញនូវវិធានការ ៥ចំណុច ក្នុងនោះការដាស់តឿន គ្រូត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន, មិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងមិនត្រូវយកមេរៀន ឬលំហាត់បង្រៀនគួរ ធ្វើជាវិញ្ញាសាប្រឡង និងបានណែនាំគ្រឹះស្ថានសិក្សា ត្រូវរៀបចំអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីបង្កើនម៉ោងស្វ័យសិក្សា យ៉ាងតិច ២ម៉ោងបន្ថែម។

ads banner