ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បណ្តាលឲ្យផ្ទះ និងរោងចំនួន៥ខ្នងដួលរលំ នៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង៖ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះ និងរោង ដួលរលំនិងប៉ើងដំបូល រងការខូចខាតអស់៥ខ្នង កាលពីម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅស្រុកកំពង់ត្រឡាច ខេត្តកំពងឆ្នាំង បណ្ដាលឲ្យរងការខូចខាតមាន៖
១)ឃុំអំពិលទឹក៖ ផ្ទះរបស់ឈ្មោះ ញឹក ស្រ៊ន ភេទប្រុស អាយុ៤៨ឆ្នាំ ក្រុមប្រឹក្សាឃុំអំពិលទឹក នៅភូមិបែកចាន ឃុំអំពិលទឹក របើកដំបូលសីបប្រូ១២សន្លឹក។
២)ឃុំច្រេស៖ ១)រោងវេទិកាគណៈអ៊ីម៉ាំខេត្ត (គ្លីនិកមិត្តភាពអាម៉េរិក) ទំហំ៥×៦ ដំបូលស័ង្កសី (រលំទាំងស្រុង) នៅភូមិព្រៃពីស ឃុំច្រេស។ ផ្ទះទំហំ៦×៧ ដំបូលស័ង្កសី ជញ្ជាំងស័ង្កសី (របើកដំបូល និងធ្លាក់ផ្ទះពីជើងសរសរ) ម្ចាស់ឈ្មោះ វ៉ែន ពៅ ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិសារ៉ាយអណ្ដែត ឃុំច្រេស។
៣)ឃុំឈូកស៖ ១)ផ្ទះទំហំ៥×៦ ជញ្ជាំងស្លឹក ដំបូលស៊ីប្រូ (រលំទាំងស្រុង) ម្ចាស់ឈ្មោះ ជួប យ៉ុង ភេទប្រុស អាយុ៦៥ ឆ្នាំ នៅភូមិស្នាពេជ្រ ឃុំឈូកស។ យ៉ាកផ្ទះទំហំ៦×៧ ដំបូលស័ង្កសី (ខូចខាត ទាំងស្រុង) ម្ចាស់ឈ្មោះ ឌុក សំ ភេទស្រី អាយុ៤៦ ឆ្នាំ រស់នៅភូមិស្នាពេជ្រ ឃុំឈូកស។
៤)ឃុំពានី៖ តូបលក់ដូរ ទំហំ៤×៥ ដំបូលស័ង្កសី (របើកដំបូលទាំងស្រុង) ម្ចាស់ឈ្មោះ តំ ពៅ ភេទស្រី អាយុ៤៥ ឆ្នាំ នៅភូមិគក ឃុំពានី។
៥)ឃុំថ្មឥដ្ឋ៖ ផ្ទះទំហំ៥×៦ ជញ្ជាំងស្លឹក ដំបូលស័ង្កសី (រលំទាំងស្រុង) ម្ចាស់ឈ្មោះ យាន សុខ ភេទប្រុស អាយុ២៨ ឆ្នាំ នៅភូមិស្នងមុំ ឃុំថ្មឥដ្ឋ ។

នៅក្នុងគ្រោះធម្មជាតិភ្លៀងលាយឡំនឹងខ្យល់នេះ មិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។

គួរឲ្យដឹងថា នាយកប្រតិបត្តសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងលោក ប្រាក់ សោភណ្ឌ បានឲ្យដឹងនៅវេលាម៉ោង៨និង១០នាទីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះថា ពាក់ពន្ធនឹងគ្រោះធម្មជាតិខាងលើនេះ ខាងលោកបានទទួលហើយ និងកំពុងរៀបចំយកសម្ភារយកទៅជួយដល់ពួកគាត់ភ្លាមៗនេះផងដែរ៕ម.ន ដោយៈ សុក្ខារិន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner