រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី២ នីតិកាលទី៦ នៅថ្ងៃទី៤កក្កដា កោះអញ្ជើញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បកស្រាយបំភ្លឺពាក់ព័ន្ធទៅនឹងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា

នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ របៀបវារ:នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍មានចំនន២រួមមាន៖
១)ពិនិត្យសំណើសុំអញ្ជើញឯកឧត្តម អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មកឆ្លើយបំភ្លឺ និងសំណួរក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានក្រុមតំណាងរាស្ត្រទី ៦នៃរដ្ឋសភា។
២)គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានកំណត់យកថ្ងៃទី៤ ខែកក្កដាស្អែកនេះ បន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ សម្រាប់ការតាំង និងការឆ្លើយសំណួររបស់ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ បន្ទាប់ពីប្រជុំរដ្ឋសភាពេញអង្គរដ្ឋនិវិស្សបកាល៣ខែ ដើម្បីឲ្យអ្នកតំណាងរាស្ត្រចុះមូលដ្ឋាន ដើម្បីទទួលសំណូមពររបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner