អគ្គនាយកដ្ឋានពន្ធដារនិងរដ្ឋបាលខេត្តបាត់ដំបង ធ្វើសិក្ខាសាលាផ្សព្វផ្សាយច្បាប់និងបទប្បញ្ញតិ្តនា នានិងសេចក្តីណែនាំថ្មីៗ និងការលើកទឹកចិត្តផ្នែកពន្ធដារក្នុងវិស័យអាទិភាពសម្រាប់អ្នកជាប់ពន្ធតូចនិងមធ្យម

អត្ថបទដោយ៖
Kien Sereyvuth

ការធ្វើសវនកម្ម គឺ៖ជាយន្តការមួយដែលមាន ប្រសិទ្ធភាពក្នុងការពង្រឹងការបំពេញកាតព្វកិច្ចសារពើពន្ធឲ្យបានត្រឹមត្រូវ និង មានតម្លាភាព។ ហើយប្រភេទនៃសវនកម្មពន្ធដារ ដែលអ្នកជាប់ពន្ធ ក៏តែត្រូវយល់ដឹងពីប្រភេទ នៃសវនកម្មពន្ធដារ នេះផងដែរ។

       នេះគឺជាការថ្លែងគូសបញ្ជាក់តាមរយៈនៃការ ធ្វើបទបង្ហាញដើម្បីជូនដល់សមាជិកសមាជិកានៅក្នុងអង្គសិក្ខាសាលាមួយដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារជាមួយនិងរដ្ឋបាលខេត្តបាត់ដំបង
នៅសាលាខេត្តបាត់ដំបង នាព្រឹក ថ្ងៃទី០២ កក្កដានេះក្រោមវត្តមានឯ.ឧបណ្ឌិត កែន សម្បត្តិ អគ្គនា យករងនៃអគ្គនាយកដ្ឋានពន្ធដារ និងឯ.ឧ សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ជាតំណាងឯ.ឧ ងួន រតនៈ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង ។

      តាមរយៈនៃអង្គសិក្ខាសាលានេះគឺមានគោល បំណង ដោយបានផ្តោតសំខាន់ ដើម្បីធ្វើការផ្សព្វផ្សាយ ក្នុងការលើកកម្ពស់ការអភិវឌ្ឍសហគ្រាស់ធុនតូចនិងមធ្យម ដើម្បីបង្កើតនូវការងារនិងបង្កើននូវ សមត្ថភាព ផលិតកម្មក្នុងស្រុក ក្នុងគោលដៅដើម្បីកំណត់លក្ខខណ្ឌសម្រាប់ផ្តល់ការលើទឹកចិត្តផ្នែកពន្ធដារ ដែលមានវិសាលភាពអនុវត្តចំពោះតែសហគ្រាសធុនតូច និង មធ្យម ដែលស្ថិតនៅក្នុងវិស័យអាទិភាព។ ប្រធានបទចំនួន៤ត្រូវបានផ្តោតលើកមកបង្ហាញតាមរយៈនៃការបញ្ចាំងស្លាយដោយបានធ្វើការពន្យល់និងបកស្រាយពីឯ.ឧបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារផងដែរ រួមមាន៖ ១-ប្រកាសស្តីពីសវនកម្មពន្ធដារ។ ២-អនុក្រឹត្យលើកទឹកចិត្តផ្នែកពន្ធដារ។ ៣-ប្រកាសស្តីពីការចាត់ទុកជាបន្ទុករបស់រដ្ឋ នូវអាករតម្លៃបន្ថែម គ្រាប់ស្វាយចន្ទីនិងជ័រកៅស៊ូ។ ៤-សេចក្តីណែនាំផ្សេងៗ …។

     ក្នុងឱកាសថ្លែងបើកអង្គសិក្ខាសាលានេះឯ.ឧ  សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងក៏បានគូសបញ្ជាក់ផងដែរពីខ្លឹមសារច្បាប់បទប្បញ្ញត្តិនិងសេចក្តីណែនាំថ្មីៗ ដែលពិតជាមានសារសំខាន់ដើវម្បីធ្វើឲ្យម្ចាស់សហគ្រាស អាជីវករ និង សមាជិកនៃអង្គសិក្ខាសាលាថ្ងៃនេះ ត្រូវខិតខំស្តាប់ និងការពន្យល់ពីគ្រូឧទ្ទេស ដើម្បីឲ្យបានយល់ដឹងកាន់តែច្បាស់ពីផ្នែកច្បាប់ទាំងអស់គ្នា។ ហើយអ្វីដែលមិនយល់ មិនច្បាស់ ត្រូវហ៊ានសួរ ហ៊ានឆ្ងល ដើម្បីឲ្យ គ្រូឧទ្ទេសធ្វើការពន្យល់ បកស្រាយ បន្ថែមទៀត។
      
       ឯ.ឧ សឿម ប៊ុនរិទ្ធិ ក៏បានថ្លែងសង្កត់ធ្ងន់ថា៖ កន្លងមកនេះ រដ្ឋបាលខេត្ត បានខិតខំ ជួយជំរុញ ដោយបានផ្ដល់នូវការគាំទ្រដល់អង្គភាពនៃសាខាពន្ធដារខេត្តបាត់ដំបងក្នុងការអនុវត្តការប្រមូលពន្ធបានតាមផែនការ។ ហើយអ្វីដែលអង្គសិក្ខាសាលាផ្សព្វផ្សាយនេះក៏តម្រូវឲ្យមន្ត្រីពន្ធដារមានការចូលរួម និងលើកកម្ពស់នូវការយល់ដឹងបន្ថែមអំពីច្បាប់បទបញ្ញត្តិនានានិងសេចក្តីណែនាំថ្មីៗទាក់ទងនឹងការងារពន្ធដារ ដើម្បីងាយស្រួលក្នុងការយកទៅអ នុវត្តការងារប្រមូលពន្ធ ឲ្យទទួលបាននូវលទ្ធផលល្អ ។

      លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយដ្ឋានពន្ធដារ បានថ្លែងដោយគូសបញ្ជាក់យ៉ាងច្បាស់ថា៖ ស្របតាមស្មារតីនៃគោលនយោ បាយពន្ធដារ ដែលមានចែងនូវក្នុងច្បាប់បទបញ្ញតិ្តខាងលើ និងសេចក្តីណែនាំថ្មី ព្រមទាំងផ្ដល់នូវការលើកទឹកចិត្តដល់អ្នកជាប់ពន្ធឲ្យមានស្មារតីចូលរួមកាតព្វកិច្ចបង់ពន្ធជូនរដ្ឋតាមច្បាប់កំណត់។
    ជាពិសេសការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ពន្ធតូចនិងមធ្យម ក្នុងវិស័យជាអាទិភាព ដើម្បី់ឲ្យបានយល់ច្បាស់ទាំងមន្រ្តីរាជការនិងអាជីវករដែលជាអ្នកជាប់ពន្ធបានបំពេញតួនាទីរបស់ខ្លួនបង់ពន្ធដារតាមច្បាប់៕          ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner