វេទិការក្រុមប្រព្រឹក្សាគណ:អភិបាលស្រុកបកែវស្តីពីការផ្តល់ព័ត៌មានការអភិវឌ្ឈន៌និងដោះស្រាយបញ្ហាកង្វល់នានាជូនប្រជាពលរដ្ឋ

អត្ថបទដោយ៖
Kien Sereyvuth

រតនគិរី : ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សា គណៈអភិបាលស្រុកបរកែវ បានរៀបចំវេទិកាពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ឃំុឡាមិញ ដែលពិធីនេះប្រព្រឹត្តទៅក្រោម អធិបតីភាពលោក ឃំុ សាខន ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងមានការចូលរួមពីលោក ហេង ប៊ុន្នី អភិបាលនៃគណៈអភិបាលស្រុក រួមនិងសមាជិកសមាជិការក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាព ការិយាល័យពាក់ពន្ធ័ជំុវិញស្រុក ក្រុមប្រឹក្សាឃំុឡាមិញ និងបងប្អូនប្រជាពលរដ្ឋតំណាងឱ្យគ្រប់ភូមិក្នុងឃំុឡាមិញ។
គោលបំណង នៃវេទិកានេះ ធ្វើឡើងដើម្បីផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសមិទ្ធិផលដែលក្រុមប្រឹក្សាស្រុកសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីអាទិភាពនៃការងារអភិវឌ្ឍន៍ របស់ក្រុមប្រឹក្សា ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការពិភាក្សាលើរបាយការណ៍ការងាររបស់ក្រុមប្រឹក្សា ទទួលអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប ជាពិសេសបញ្ហាដែលពាក់ព័ន្ធនឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការងារសេដ្ឋកិច្ច កសិកម្ម សង្គមកិច្ច ការអភិវឌ្ឍន៍មូលដ្ឋាន ការងារអប់រំ និងការងារសុខាភិបាលជាដើម។
ដោយគតិ យុត្ត

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner