មន្ត្រីយុត្តិធម៌ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ
អត្ថបទដោយ៖
Kien Sereyvuth
រតនគិរី : ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានលេីកឡេីងនារសៀលថ្ងៃអង្គារ ១៥រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ក្នុងពិធីប្រកាស់ផ្ទេរភារ:កិច្ចប្រធានតុលាការខេត្តរតគិរីដោយឯកឧត្តមបានលេីកឡេីងថាមន្ត្រីតុលាការត្រូវតែខិតខំស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋនិងស្រាយរាល់ពាក់បណ្តឹងជូនប្រជាពលរដ្ឋ ពិធីនេះ ឯកឧត្ដម លន់ សុភាព អភិបាលរងខេត្តរតនគិរី បានចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាស ឱចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូងខេត្តរតនគិរី នេះផងដែរ។
លោក នៅ យ៉ារ័ត្ន អតីតប្រធានសាលាដំបូងខេត្តកំពង់ចាម មកកាន់តំណែងជាប្រធានសាលាដំបូងខេត្តរតនគិរី ដោយលោក សួស ឡា ត្រូវផ្ទេរទៅកាន់តំណែងជាប្រធានសាលាដំបូងខេត្តកំពង់ចាមវិញ។
សាលាដំបូង ព្រមទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តជាច្រើនរូបចូលរួមផងដែរ៕ដោយគតិ យុត្ត