រដ្ឋលេខាធិការ៖ ការយល់ដឹងពីការថែទាំសុខភាពបឋម នឹង ជួយកាត់បន្ថយជំងឺ និងការស្លាប់
បាត់ដំបង៖មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានលើកឡើង ថា បញ្ហាសុខភាពមនុស្ស ផ្តើមចេញពីការយល់ដឹង និងការ ចូលរួម ឱ្យបានគ្រប់ៗគ្នាលើការថែទាំសុខភាពបឋម របស់ ខ្លួនម្នាក់ៗ ទើបអាចកាត់បន្ថយបានពីការឈឺ និងពីការ ស្លាប់ បាន។
ក្នុងឱកាសអញ្ជើញជាអធិបតីបិទអង្គសិក្ខាសាលាតម្រង់ទិស”ស្តីពីការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញ បង្កើន ការថែទាំ សុខភាព បឋម(PHC-BIF) របស់ខេត្តបាត់ដំបង លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលថ្លែងថា ការថែទាំ សុខភាព បឋម មិនមែនជារឿងថ្មីទេ។យើង បាន ធ្វើតាំងពី ក្រោយ ថ្ងៃជ័យជម្នះ៧មករា១៩៧៩មកម៉្លេះ។ដើម្បីទទួល បានជោគជ័យលើការ ថែទាំ សុខភាព បឋមនេះ ទាល់តែមាន ការយកចិត្ត ទុកដាក់ ការគិតគូរ ការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ទាំងអស់ ។ជាពិសេសពីគ្រប់អាជ្ញាធរ ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់និងមន្ត្រីមូលដ្ឋានផ្ទាល់។ពិសេសប្រជាពលរដ្ឋម្នាក់ៗ ត្រូវតែយកចិត្តទុកដាក់ ពីបញ្ហាសុខភាព បឋមផ្ទាល់របស់ខ្លួន ដើម្បីបញ្ចៀស និងកាត់បន្ថយពីការកើតជំងឺ និងពីការស្លាប់ តាមរយៈការទៅពិនិត្យ ពិគ្រោះសុខភាព នៅតាម មណ្ឌល សុខភាពឬមន្ទីរពេទ្យនានា នៅជិតផ្ទះរបស់ខ្លួន ដើម្បីទប់ស្កាត់ និងមានវិធានការ ការពារជាមុនពី ជំងឺតម្កាត់ និងព្យាបាល បានទាន់ពេលវេលា។
រយៈពេលពេញមួយថ្ងៃកាលពីចុងសប្ដាហ៍កន្លងទៅនេះរដ្ឋបាលខេត្តនិងមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានប្រារព្ធសិក្ខាសាលា តម្រង់ទិស”ស្តីពីការគ្រប់គ្រងក្របខ័ណ្ឌអនុវត្ត ការជំរុញ បង្កើនការថែទាំសុខភាពបឋម(PHC-BIF)។តាមរយៈសិក្ខា សាលានេះ ជាសារ ក្រើនរម្លឹកដាស់តឿននិងជំរុញដល់ គ្រប់ ភាគឺពាក់ព័ន្ធត្រូវតែចូលយ៉ាងសកម្ម និងត្រូវតែធ្វើការវិនិយោគ លើបញ្ហា សុខភាពបឋមនេះ។
លោកជំទាវរដ្ឋលេខាធិការបន្ថែមថា ការងារសុខភាពមិន ត្រូវយល់ថា ជារឿងដាច់ដោយឡែករបស់សុខាភិបាល តែមួយនោះទេ។ត្រូវគិតថា សុខភាពមនុស្ស គឺជាកត្តាសំខាន់ ដោយផ្តើមពីការគិតគូរយកចិត្តទុកដាក់ជា ចម្បង”បញ្ហា សុខភាពបឋម”របស់ មនុស្ស ម្នាក់ៗ ដែលជាប្រភព ធនធានដ៏រឹងមាំក្នុងការកសាងប្រទេស និងសង្គមជាតិ ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )