ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ស្នើរឱ្យដៃគូឧបត្ថម្ភជួយជ្រោមជ្រែងការប្រកួតទៀត ដើម្បីបង្កើនអភិវឌ្ឍន៍កីឡាទាញព្រ័ត្រ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត មាស សារិន ប្រធាន សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានថ្លែងថា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់I DOLលើកទី១ ដំណើរការរយៈពេល៣ថ្ងៃ នៅ ខេត្តព្រះសីហនុ គឺបានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានការគាំទ្រយ៉ាងអធិកអធមលើសការរំពឹងទុក ។

ការថ្លែងរបស់ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានធ្វើឡើង នាឱកាសបិទការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ កាលពីថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២៤ នៅទីលានឆ្នេរតេជោ ខេត្តព្រះសីហនុ ។

ឯកឧត្តម ប្រធាន សហព័ន្ធ បានគូសបញ្ជាក់ថា សម្រាប់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នឹងខ្នាស់ខ្នែងជំរុញឱ្យបាន ៦វិញ្ញាសាដែលបានដាក់នៅក្នុងការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិក្នុងឆ្នាំ២០២៤ ដាក់បញ្ចូលទៅក្នុងការប្រកួតកីឡាទាញព្រ័ត្រជើងឯកអាស៊ីអាគ្នេយ៍ និងស៊ីហ្គេមនៅពេលខាងមុខ ។ ដូច្នោះហើយ សូមបណ្តា សមាមនកីឡាទាញព្រ័ត្ររាជធានី ខេត្ត ទាំងអស់យកចិត្តទុកដាក់ហ្វឹកហាត់បំពាក់បំប៉នកីឡាករកីឡាការិនីឱ្យបានខ្លាំងក្លា ដើម្បីជាជម្រើសសម្រាប់សហព័ន្ធជ្រើសរើសបញ្ជូនទៅចូលរួមការប្រកួតតំណាងជាតិ ។

ឯកឧត្តម ក្នុងនាម ប្រធាន សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា សូមថ្លែងអំណរគុណចំពោះការគាំទ្រគ្រប់ទិសទី ក្នុងនោះមានរាជរដ្ឋាភិបាលដែលមានក្រសួងអប់រំយុវជន និងកីឡា រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរជំនាញពាក់ព័ន្ធខេត្តទាំអស់ និងវិស័យឯកជន ។ ការគាំទ្រទាំងអស់នេះហើយ គឺជាផ្នែកដែលជួយជំរុញឱ្យកីឡាទាញព្រ័ត្រអភិវឌ្ឍន៍រីកចំរើន។ជាមួយគ្នានោះ ឯកឧត្តម ប្រធាន សហព័ន្ធ បានស្នើរសុំឱ្យដៃគូពាក់ព័ន្ធទាំងអស់ ពិសេស វិស័យឯកជន បន្តជួយឧបត្ថម្ភជាដៃគូអភិវឌ្ឍន៍ជាមួយសហព័ន្ធក្នុងចលនាបំផុសឱ្យមានការប្រកួតទាំងក្របខណ្ឌជាតិ និងការចូលរួមនៅអន្តរជាតិ ។

សម្រាប់លទ្ធផលនៃការប្រកួត សមាគមនកីឡាទាញព្រ័ត្រខេត្តបាត់ដំបងឈរនៅចំណាត់ថ្នាក់លេខ១ ឈ្នះមេដាយសរុប ៦គ្រឿង មាស ២គ្រឿង និង ប្រាក់ ៤គ្រឿង។ សមាគមនកីឡាទាញព្រ័ត្រ ខេត្ត កំពត ឈរនៅចំណាត់ថ្នាក់លេខ២ មេដាយសរុប៤គ្រឿង មាស២ និងសំរឹទ្ធ២គ្រឿង ។ សមាមនកីឡាទាញព្រ័ត្រ ខេត្តកំពង់ឆ្នាំឈរនៅលេខ៣ ឈ្នះមេដាយសរុបចំនួន ៤គ្រឿង មាស១ ប្រាក់២ និងសំរឹទ្ធ ១គ្រឿង។
សមាគមនកីឡាទាញព្រ័ត្រជើងទឹក ឈរនៅលេខ៤ ឈ្នះមេដាយសរុប ២គ្រឿង មាស១ និងប្រាក់១គ្រឿង។ សមាគមន៍កីឡាទាញព្រ័ត្រខេត្ត ព្រះហនុ ឈរនៅចំណាត់លេខ៥ ឈ្នះមេដាយមាស ១គ្រឿង ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner