អ៊ីរ៉ាក់គ្រោងបង្កើនប្រេងបម្រុងលើសពី ១៦០ ពាន់លានបារ៉ែល

បាកដាដ៖ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ាក់ លោក Abdel Ghani កាលពីសប្តាហ៍មុនថ្លែងថា អ៊ីរ៉ាក់ ដែលជាប្រទេសផលិតប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក មានគោលបំណងបង្កើនទុនបម្រុងប្រេងឆៅរបស់ខ្លួនដល់ជាង ១៦០ពាន់លានបារ៉ែល។

យោងតាមធនាគារពិភពលោក (WB) បានឱ្យដឹងថា អ៊ីរ៉ាក់មានទុនបំរុងប្រេងចំនួន ១៤៥ពាន់លានបារ៉ែល ស្មើនឹងរយៈពេល ៩៦ឆ្នាំនៃការផលិតក្នុងអត្រាបច្ចុប្បន្ន។ ទាំងនេះគឺជាទុនបំរុងប្រេងឆៅដ៏ធំបំផុតនៅលើពិភពលោក។

ការលក់ប្រេងឆៅបង្កើតបាន ៩០ភាគរយនៃចំណូលថវិការបស់ប្រទេសអ៊ីរ៉ាក់។ អ៊ីរ៉ាក់ គឺជាសមាជិកស្ថាបនិកនៃក្រុមប្រទេសផលិតប្រេង OPEC ដែលកាលពីខែមីនា បានរាយការណ៍ថា ទិន្នផលប្រេងឆៅរបស់អ៊ីរ៉ាក់មានលើសពី ៣.៩លានបារ៉ែលក្នុងមួយថ្ងៃ។

រដ្ឋមន្ត្រីអគ្គិសនីអ៊ីរ៉ាក់បាននិយាយនៅក្នុងឆ្នាំ២០២២ថា ប្រទេសរបស់លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់ ក្នុងការផ្តល់ឧស្ម័ន ៥០លានម៉ែត្រគូបក្នុងមួយថ្ងៃក្នុងរដូវក្តៅ និងច្រើនជាង ១០លានម៉ែត្រគូបក្នុងមួយថ្ងៃក្នុងរដូវរងារ។

ប្រទេសអ៊ីរ៉ាក់ក៏រំពឹងផងដែរថា ខ្លួននឹងទទួលបានឧស្ម័នស្តង់ដារច្រើនជាង ៩៨លានម៉ែត្រគូប និងជាងមួយលានបារ៉ែលក្នុងមួយថ្ងៃនាពេលអនាគផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner