ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ អំពាវនាវឱ្យរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយកើតចេញពីចលនាយុវជនខុសច្បាប់ក្រោមឈ្នាន់ជនបរទេសនៅពីក្រោយ

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ បានបន្តចេញសារអំពាវនាវដល់ពលរដ្ឋ រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលកើតចេញពីចលនាយុវជនខុសច្បាប់មានជនបរទេសនៅពីក្រោយ ហើយយកវិស័យបរិស្ថានរបស់ប្រទេសកម្ពុជាមកធ្វើនយោបាយប្រជាភិថុត ក្រោមលេសការពារធនធានធម្មជាតិ។

ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ បានបង្ហាញការសោកស្តាយបំផុតចំពោះ សកម្មភាពយុវជនមួយក្ដាប់តូច កំពុងប្រើលេសស្រឡាញ់បរិស្ថាន ការពារធនធានធម្មជាតិ ហើយតែងតែផ្សព្វផ្សាយវាយប្រហារ មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងន័យមិនល្អ។ ខណៈដែលពួកគេធ្វើការងារដោយគ្មាការសហការ ឬសិក្សាពីស្ថាប័នពាក់ព័ន្ធ ពិសេសស្ថាប័នក្រសួងបរិស្ថាជាដើម។ យ៉ាងណាមិញការចុះផ្សាយព័ត៌មានរបស់ពួកគេកន្លងមកគ្រាន់តែជាសេណារីយ៉ូរបស់ជនបរទេសអ្នកនៅពីក្រោយតែប៉ុណ្ណោះ ដោយមិនបានឆ្លុះបញ្ចាំងពីតថភាពពិតនៅកម្ពុជាឡើយ។

ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញការសោកស្ដាយដែលក្រុមយុវជនមានឈាមជ័រជាខ្មែរមួយក្ដាប់តូចនេះ បែរជាចាញ់កល់បរទេសទៅបង្ហាញតែព័ត៌មានក្លែងក្លាយមួយជ្រុងធ្វើឱ្យមហាជនយល់ច្រឡំ ដោយពួកគេបន្តបង្កើតព្រឹត្តិការណ៍ ធ្វើសកម្មភាពជាច្រើន បង្ករភាពភាន់ច្រឡំ និងបង្កើតភាពវឹកវរមានលក្ខណៈញុះញង់ បំផ្លៃការពិតចំពោះជាតិសាសន៍ខ្លួនទៅវិញ។

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានឱ្យដឹងថា ក្រុមយុវជនមួយចំនួន គឺពួកគេកំពុងតែរិះរកវិធីសាស្រ្តយករឿងបរិស្ថានធ្វើជាឈ្នាន់នយោបាយបម្រើជនបរទេសទាំងមិនដឹងខ្លួន គឺងប់ងុលលង់លក់ដោយមិនបានបើកចិត្តទូលាយមើលការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពួកគេត្រូវបានងប់លង់ជាមួយមនោគមវិជ្ជាខ្មៅកខ្វក់ពីក្រុមជ្រុលនិយម ដោយមិនបានបើកចិត្តទទួលយកសមិទ្ធផលជាច្រើននៅក្នុងប្រទេសខ្លួន។ ពិតជាគួរឱ្យសង្វេកដល់ដួងប្រលឹងបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលខំសាងស្នាដៃ និងការពារទឹកដីសុវណ្ណភូមិតាំងពីដើមរាងមក ប៉ុន្ដែពួកគេក្នុងនាមជាយុវជនខ្មែរបែរជាបណ្ដោយខ្លួនឱ្យចាញ់កល់មនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមបរទេសជ្រុលនិយមទៅវិញ។

លោកបានបង្ហាញការសោកស្តាយ ចំពោះអ្នកនយោបាយភៀសខ្លួនទណ្ឌិតខុសច្បាប់ក្រៅប្រទេសចាស់វស្សា បែរជាយករូបភាពយុវជន និងបង្វក់ឱ្យយុវជនធ្វើសកម្មភាពមិនហុចផលជូនសង្គមជាតិ ហើយថែមទាំងនៅពីក្រោយយុវជន ដើម្បីចាក់ឆ្កឹះឆ្កៀលដើម្បីតែកេងចំណេញនយោបាយជ្រុលនិយមខ្មៅកខ្វក់របស់ខ្លួនទៅវិញ។ លោកបានអំពាវដល់ក្រុមយុវជនមួយចំនួនតូចដែលកំពុងដើរផ្លូវខុស សូមយកស្មារតីជាតិនិយមជាធំ កុំព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្ទួចហ៊ានហាមាត់និយាយបង្ខូចជាតិសាសន៍ខ្លួនឯង។ សូមបងប្អូនយកចំណេះជំនាញរបស់ខ្លួនមកអភិវឌ្ឍន៍ប្រទេសជាតិរួមគ្នា ធ្វើសកម្មភាពឱ្យស្របទៅតាមច្បាប់ជាធរមានឡើងវិញ៕
ដោយ៖ពលជ័យ

ads banner