ប្រទេសអាណានិគមណាដែលមកដល់ទ្វីបអាស៊ីមុនគេ?




បើនិយាយពីវត្តមានរបស់ពួកអឺរ៉ុបដែលបានមកដល់ទឹកដីអាស៉ីដំបូងគេ គឺមានប្រវត្តិតាំងពីសម័យក្រិក សម័យរ៉ូមបុរាណមកម្ល៉េះ ប៉ុន្តែនៅពេលដែលពិភពលោកឈានមកដល់សតវត្សទី១៥ បណ្ដារដ្ឋនៅទ្វីបដ៏ធំមួយនេះក៏បានស្គាល់នូវរសជាតិឋិតនៅក្រោមនឹមអាណានិគមរបស់ពួកមហាអំណាចអឺរ៉ុបជាបណ្ដើរៗ។ រហូតដល់សតវត្សទី១៩ ទ្វីបអាស៉ីស្ទើរតែទាំងមូលក៏បានស្ថិតក្រោមអាណានិគមរបស់បណ្ដាចក្រភពខ្លាំងៗនៅទ្វីបអឺរ៉ុប ក្នុងនោះមានដូចជាបារាំង អង់គ្លេស អេស្ប៉ាញ ព័រទុយហ្កាល់ ហូឡង់ អាល្លឺម៉ង់ និងចក្រភពរុស្ស៉ីជាដើម។
កងទ័ពចក្រភពបារាំងក៏បានមកដល់ឥណ្ឌូចិននៅគ្រិស្ដសករាជ១៨៥៨ និងដាក់អាណានិគមលើតុងកឹង អណ្ណាម ដែនដីកូសាំងស៉ី (កម្ពុជាក្រោម) ប្រទេសកម្ពុជា រហូតដល់ប្រទេសឡាវ និងផ្នែកខ្លះនេះប្រទេសចិន។
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ទ្វីបអាស៊ី #ប្រទេសអាណានិគម