សិស្ស​ប៊ែ​ល​ធី ២,២៨២​នាក់ ផ្នែក​ចំណេះ​ទូទៅ​ថ្នាក់​ទី​៨ ធ្វើ​ទស្សនកិច្ច​សិក្សា ទៅកាន់​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​

ភ្នំពេញ៖ ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ រៀបចំឡើង​ក្នុង​គោលបំណង​បណ្ដុះ​ស្មារតី​សិស្សានុសិស្ស​ដែលជា​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​ចេះ​ស្រឡាញ់​ជាតិ​មាតុភូមិ ស្រឡាញ់​សន្តិភាព និង​ចេះ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​នៅ​គ្រប់​កាលៈទេសៈ ជាពិសេស​ស្គាល់​ច្បាស់​ពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​ដែល​បាន​កើតឡើង​ចំពោះ​ប្រជាជន​កម្ពុជា​នៅក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែលជា​សម័យមួយ​ដ៏​ខ្មៅ​ងងឹត បាន​កាប់សម្លាប់​ប្រជាជន និង​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ បំផ្លាញ​ខ្ទេចខ្ទី​អស់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំងប្រទេស និង​បានធ្វើឱ្យ​ប្រជាជន​ស្លាប់​ដោយ​ការអត់ឃ្លាន​អស់​រាប់លាន​នាក់​ក្នុង​រយៈពេល​តែ ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​។​ ទស្សនកិច្ចនេះ គឺចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩ សាលា ប៊ែ​ល​ធី អន្តរជាតិ បានរៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ជូន​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​៨ ទាំង​២០​សាខា សរុប​ចំនួន ២,២៨២​នាក់ ទៅកាន់​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ដែលជា​កន្លែង​ពួក ប៉ុល ពត បញ្ជូន​ប្រជាជន​ស្លូតត្រង់​ពី​គុក​ទួលស្លែង​ទៅ​សម្លាប់ចោល​នៅ​តំបន់​ជើងឯក​ដោយ​ចោទថា​ ជា​ខ្មាំង។​

​កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធីសិក្សា​បន្ថែម​ទី​៣ ក្នុងចំណោម​កម្មវិធីសិក្សា​បន្ថែម​ធំៗ​ទាំង​៨​របស់​សាលា ប៊ែ​ល​ធី អន្តរជាតិ​ក្នុងនោះ​មាន​៖ ១)​កម្មវិធី​បង្កើន​ចំណេះដឹង​ទូទៅ ២)​កម្មវិធី​ពង្រឹងស្មារតី ៣)​កម្មវិធី​ទស្សនកិច្ច​សិក្សា ៤)​កម្មវិធីសិក្សា​តាម​ទូរទស្សន៍ ៥)កម្មវិធី​ប្រឡង​សំណេរ ៦)កម្មវិធី​ប្រកួតប្រជែង​គណិតវិទ្យា ៧)​កម្មវិធី​ប្រកួតប្រជែង​ទេ​ព្យ​កោសល្យ និង៨)​កម្មវិធី​កីឡា​។ ​បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​សិក្សា សិស្សានុសិស្ស​ទាំងអស់​ត្រូវ​សរសេរ​របាយការណ៍ (Writing Report) ស្តីពី​អ្វីដែល​ខ្លួន​បានឃើញ បាន​ចាប់អារម្មណ៍ និង​បាន​សិក្សា ដោយ​ក្នុងនោះ​សិស្ស​ថ្នាក់​ចំណេះ​ទូទៅ​ត្រូវ​សរសេរ​ជា​ភាសា​ខ្មែរ និង​សិស្ស​ថ្នាក់​ភាសា​អង់គ្លេស​ទូទៅ ត្រូវ​សរសេរ​ជា​ភាសា​អង់គ្លេស៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner