នាយករដ្ឋមន្ត្រីសិង្ហបុរីថ្មី ៖ របៀបដឹកនាំរបស់យើង នឹងខុសពីជំនាន់មុន

សិង្ហបុរី៖ នៅទីបំផុត អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី បន្តពីលោក Lee Hsien Loong ដែលបានចុះចេញពីដំណែង បន្ទាប់ពីបានធ្វើជាប្រមុខរដ្ឋាភិបាល ប្រទេសជាកោះមួយនេះ អស់រយៈពេលពីរទសវត្សរ៍។

ក្នុងពេលស្បថចូលកាន់តំណែង កាលពីថ្ងៃពុធ លោក Lawrence Wong និយាយថា របៀបដឹកនាំរបស់លោកនឹងមានលក្ខណៈខុសពី អ្នកដឹកនាំជំនាន់មុនៗ ជាមួយនឹងរចនាបទផ្សេងគ្នា។

បើតាម CNA បានចុះផ្សាយថា នាយករដ្ឋមន្ត្រី វ័យ៥១ឆ្នាំ រូបនេះ មុនពេលស្បថចូលកាន់តំណែង បានធ្វើការរុះរើគណៈរដ្ឋមន្ត្រី ខ្លះៗ កាលពីថ្ងៃចន្ទ ក្នុងនោះ លោកនឹងនៅតែកាន់តំណែង ជារដ្ឋមន្ត្រីហិរញ្ញវត្ថុដដែល ប៉ុន្តែ លើកកម្ពស់អ្នកនយោបាយមានបទពិសោធយូរ លោក Gan Kim Yong បន្តធ្វើជាឧបនាយករដ្ឋមន្ត្រី។

ក្នុងពេលស្បថចូលកាន់តំណែងជាផ្លូវការ លោកនាយករដ្ឋមន្ត្រីថ្មី រូបនេះ បានថ្លែងនូវការដឹងគុណដ៏ធំធេង ចំពោះលោក Lee Hsien Loong អតីតនាយករដ្ឋមន្ត្រី ដែលនឹងបន្តកាន់តំណែង ជាទេសរដ្ឋមន្ត្រី ក្នុងរដ្ឋាភិបាល អាណត្តិថ្មីនេះផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner