គណៈប្រតិភូបញ្ជាការដ្ឋានការពាររដ្ឋធានីហាណូយជួបសម្ដែងការគួរអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ
ភ្នំពេញ៖កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរ ភូមិន្ទ បានអនុញ្ញាតឱ្យ ឧត្តមសេនីយ៍ទោ ង្វៀន គួក ហ្ស៊ាត (NGUYEN QUOC DUYET) មេបញ្ជាការបញ្ជាការដ្ឋាន ការពារ រដ្ឋធានី ហាណូយនៃសាធារណ រដ្ឋសង្គមនិយមវៀត ណាម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម។
ប្រភពអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ក្នុងជំនួបនៅអគ្គបញ្ជាការដ្ឋាន លើទំនាក់ទំនងកិច្ចសហប្រតិ បត្តិការ ប្រទេសទាំងពីរ នាយឧត្តម សេនីយ៍ វង្ស ពិសេន បានលើកឡើងថា ប្រទេសទាំងពីរមានទំនាក់ទំនងជាប្រពៃណី ជាយូរលង់ ណាស់មកហើយ។ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ប្រមុខរដ្ឋាភិបាល ប្រទេសទាំងពីរ បានបន្តពូនជ្រុំចំណងសាមគ្គី ភាព មិត្តភាព កិច្ចសហប្រតិបត្តិការ មានការរីកចម្រើនរឹងមាំ ជាលំដាប់ គ្មានកម្លាំងអមិត្ត ណាមកបំបែកបំបាក់បានឡើយ។

ឯកឧត្តមអគ្គមេបញ្ជាការបានថ្លែងអំណរគុណដល់បក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម ដែលបានជួយរំដោះកម្ពុជាពី របប ប្រល័យ ពូជសាសន៍ និងបានឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា សម្ភារៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក៏ដូច ជាបណ្តាកងឯកភាពនៃ កងយោធពលខេមរភូមិន្ទ ជាពិសេស ការជួយបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញក្នុងមួយឆ្នាំៗ រួមចំណែកក្នុងការកសាង កង យោធពលខេមរភូមិន្ទឱ្យ មានភាពរីកចម្រើន។
ក្នុងកិច្ចសន្ទនានេះ ឧត្តមសេនីយ៍ទោ ង្វៀន គួកហ្ស៊ាត បានថ្លែង អំណរគុណចំពោះនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានសហការ អនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនិងនិយាយដោយឡែក រវាង បញ្ជាការដ្ឋានការពាររដ្ឋធានីហាណូយ ជាមួយ បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ជាពិសេសការរៀបចំឱ្យ គណៈប្រតិភូបាន ផ្លាស់ប្ដូរទស្សនកិច្ចពីគ្នាទៅវិញទៅមក។

ឧត្តមសេនីយ៍ទោ ង្វៀន គួកហ្ស៊ាត បានបង្ហាញពីប្រវត្តិខ្លះៗ នៃការបង្កើតបញ្ជាការដ្ឋានការពាររដ្ឋធានីហាណូយ ដែលមាន ភារកិច្ចនៅក្នុងកិច្ចសហការជាមួយស្នងការនគរបាល ដើម្បី ការពារទីក្រុងហាណូយ ការពារសុវត្ថិភាព និងរាល់ព្រឹត្តិការណ៍ សំខាន់ៗដែលកើតឡើង រួមទាំងការប្រឆាំងបទល្មើសផ្សេងៗ ជួយសង្គ្រោះគ្រោះមហន្តរាយ និងការចូលរួមអភិវឌ្ឍន៍សង្គម នៅ ទីក្រុងហាណូយ។លោកបានរំលឹកឡើងវិញពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលជាប្រទេសជិតខាង មានទំនាក់ទំនង ជាប្រពៃណី ធ្លាប់កៀកស្មើគ្នាជួយគ្នាទៅវិញទៅមក តស៊ូ ប្រយុទ្ធប្រឆាំងពួកអាណានិគមនិយម ក៏ដូចជាការរួមគ្នា វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតនៅឆ្នាំ១៩៧៩។

លោកបន្តថា ក្នុងរយៈកាលកន្លងមកក៏ដូចជាបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខជាតិ រវាងប្រទេសទាំងពីរ ពីមួយ ថ្ងៃទៅមួយថ្ងៃត្រូវបានពង្រឹងពង្រីកយ៉ាងទូលំទូលាយ ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព និងផលប្រយោជន៍ របស់ប្រទេសទាំងពីរ។ឧត្តមសេនីយ៍ទោ ង្វៀន គួកហ្ស៊ាត បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូពេលនេះ ក្នុងគោល បំណងបន្តកិច្ចពិភាក្សាការងារទ្វេភាគីជាមួយកងពលតូចលេខ៧០ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍លើការងារការពារសន្តិសុខ ការពារ សុវត្ថិភាព និងប្រតិការណ៍នយោបាយសំខាន់ៗដែលកើតឡើង រួមនឹងការងារហ្វឹកហ្វឺន ការកសាងអង្គភាព ជាពិសេសការចង សម្ព័ន្ធ មេត្រីភាពរវាងកងពលធំលេខ៣០១ ជាមួយនឹងកងពលតូចលេខ៧០៕

ដោយ៖វណ្ណលុក