ជនភៀសខ្លួនទូទាំងពិភពលោក កើនជិត ៧៦លាននាក់ គិតត្រឹមចុងឆ្នាំ ២០២៣

ហ្គាហ្សា៖ ជម្លោះក្នុងប្រទេសស៊ូដង់ និងហ្គាហ្សាបានជំរុញឱ្យចំនួនជនភៀសខ្លួននៅទូទាំងពិភពលោកកើនឡើងដល់ ៧៥.៩លាននាក់ គិតត្រឹមចុងឆ្នាំ២០២៣។

មជ្ឈមណ្ឌលត្រួតពិនិត្យការផ្លាស់ទីលំនៅ (IDMC) បាននិយាយថា តួលេខជនភៀសខ្លួនជិត ៧៦លាននាក់នេះ គឺជាកម្រិតខ្ពស់ថ្មីមួយគិតត្រឹមចុងឆ្នាំ២០២៣ ក្នុងនោះចំនួនមនុស្សផ្លាស់ទីលំនៅនៅតាមព្រំដែនបានកើនឡើងជាង ៥០ភាគរយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ តួលេខនេះបានកើនឡើងពី ៧១.១លាននាក់ ដែលបានកត់ត្រាកាលពីចុងឆ្នាំ២០២២។

នាយក IDMC លោកស្រី Alexandra Bilak បាននិយាយថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ យើងបានឃើញកម្រិតថ្មីនៃការប្រកាសអាសន្ននៃមនុស្សដែលត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែជម្លោះ និងអំពើហិង្សា។ លោកស្រីបន្ថែមថា ជម្លោះ និងការបំផ្លិចបំផ្លាញកំពុងតែរារាំងមនុស្សរាប់លាននាក់ ពីការកសាងជីវិតរបស់ពួកគេឡើងវិញ។

នៅក្នុងរបាយការណ៍សកលប្រចាំឆ្នាំរបស់ខ្លួន ស្តីពីការផ្លាស់ទីលំនៅ មជ្ឈមណ្ឌល IDMC បានបញ្ជាក់ថា មនុស្សចំនួន ៦៨.៣លាននាក់នៅទូទាំងពិភពលោក បានផ្លាស់ទីលំនៅដោយសារជម្លោះ និងអំពើហិង្សា ហើយ ៧.៧លាននាក់ទៀតដោយសារគ្រោះមហន្តរាយ។

ជារួម ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ចំនួនជនភៀសខ្លួនដែលបណ្តាលមកពីជម្លោះបានកើនឡើងចំនួន ២២.៦លាននាក់ ជាការកើនឡើងដ៏ធំបំផុតនៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner