ឯកឧត្តម វ៉ាត់ ចំរើន ជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមដើម្បីឲ្យទិវាម៉ារ៉ាតុងអន្តរជាតិ ភ្នំពេញ ឈានដល់កម្រិតស្តង់ដា

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួម ដើម្បីឲ្យទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ និងដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ និងស្វែងរកថវិកាជួយផ្នែកសប្បុរសធម៌ ឈានដល់កម្រិតស្តង់ដា។ ការថ្លែងបែបនេះធ្វើក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការគណកម្មការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ដើម្បីទិវារត់មួយនេះ ឈានដល់ស្តង់ដា ទី១-គឺចរាចរត្រូវបិទ ត្រូវមានពេទ្យ ដើម្បីផ្តល់ទំនុកចិត្ត និងសុវត្តិភាពជូនអ្នករត់ ទី២- បញ្ហាអនាម័យ បរិស្ថាន ។ល។ ធ្វើរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង ឲ្យមានលក្ខណៈល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីជំរុញឲ្យ ២១គីឡូម៉ែត្រ ប្រែក្លាយទៅជា ម៉ារ៉ាតុង (Full Marathon) ៤២គីឡូម៉ែត្រ នាថ្ងៃខាងមុខ។ អគ្គលេខាធិការ NOCC រូបនេះ គោលបំណងធំ របស់ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ និងទិវារត់ប្រណាំងអន្តរជាតិធំៗនៅកម្ពុជា គឺ- ប្រមូលថវិការួមចំណែកជួយដល់ផ្នែកសប្បុរសធម៌ ។

លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញបានបញ្ជាក់ថា ចំនួនអ្នកចុះឈ្មោះសរុប ៣ ៦០៥នាក់ មកពី៦៤ប្រទេស ក្នុងនោះកីឡាករ កីឡាការិនីខ្មែរមានចំនួន ៣០០២នាក់ និងបរទេស ៦០៣នាក់។ វិញ្ញាសា ១០គីឡូម៉ែត្រច្រើនជាងគេ ចំនួន ១៦៣២នាក់, ៥គីឡូម៉ែត្រ ១១១៣ នាក់ និងវិញ្ញាសា ២១គីឡូម៉ែត្រ ៦២៦នាក់ គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញ ៕

អត្ថបទ ៖ ចាន់ វិចិត្រ
រូបភាព ៖ ងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner