សមត្ថកិច្ចបង្ហាញមុខក្មេងទំនើងពាក់ព័ន្ធអំពើប្លន់ និងហិង្សា ទៅតុលាការ (Video Inside)

ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ១៤នាក់ ពាក់ព័ន្ធអំពើប្លន់ និងការប្រើហិង្សាទៅតុលាការ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានថ្លែងថា ជនសង្ស័យនៃក្រុមក្មេងទំនើងទាំង ១៤នាក់នេះ មានខ្លះពាក់ព័ន្ធនឹងអំពើវាយប្លន់យកទ្រព្យសម្បត្តិ, ការប្រើហិង្សាដោយចេតនា, បទល្មើសបង្ករអុកឡុកធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងរាជធានីភ្នំពេញ។

ក្រុមក្មេងទំនើងទាំង១៤នាក់នេះ ត្រូវបានបង្ហាញមុខជាសាធារណៈ នៅថ្ងៃទី១៧ មុនការបញ្ជូនទៅតុលាការនោះ រួមមាន ក្រុមដាក់រហ័សនាមខ្លូនឯង ក្រុមលីអូហោះ (LH) នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ, ក្រុម «ស៊ីខេកាហ្វេកុង» នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងក្រុមឈូកវ៉ា១ (CV1)។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកអាណាព្យាបាល ជួយអប់រំណែនាំកូនចៅ, មិនត្រូវបណ្តែតបណ្តោយឱ្យក្មេងពាក់ព័ន្ធនឹងអំពើសេពគប់នឹងភាពអាក្រក់ និងអំពាវនាវដល់លោកគ្រូអ្នកគ្រូ សូមចូលរួមកិច្ចសហការជាមួយអាជ្ញាធរ ដើម្បីការចាត់វិធានការទប់ស្កាត់ករណីក្មេងទំនើង និងជួយអប់រំសិស្សមិនត្រូវធ្លាក់ក្នុងគន្លងឧបាយមុខឡើយ។

ads banner