អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាតំណាងប្រជាជនចិន ទស្សនកិច្ចកម្ពុជា សប្តាហ៍ក្រោយ (Video Inside)

អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាតំណាងប្រជាជនចិន គ្រោងនឹងបំពេញទស្សនកិច្ច ៤ថ្ងៃ ក្នុងប្រទេសកម្ពុជា ដែលនឹងអញ្ជើញថ្នាក់ដឹកនាំកំពូល នៃស្ថាប័នរដ្ឋ។

សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដំណើរទស្សនកិច្ចលោក ស្ហូរ៉ាត ហ្សាគៀ Shohrat Zakir និងគណៈប្រតិភូក្នុងសប្តាហ៍ក្រោយ នឹងមានរវាងពីថ្ងៃទី២១ដល់២៤ឧសភា។

គណៈប្រតិភូសភាតំណាងប្រជាជនចិន នឹងអញ្ជើញជួបសម្តែងការគួរសម ចំពោះប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន, ជួបប្រធានរដ្ឋសភាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោកស្ហូរ៉ាត ហ្សាគៀ នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីកម្ពុជា កិត្តិសេដ្ឋាបណ្ឌិត ជាម យាប ផងទៀត។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំង២។

ads banner