អាជ្ញាធរបណ្តេញចេញវៀតណាម៤៥នាក់ (Video Inside)

អាជ្ញាធរកម្ពុជាបានបណ្តេញជនជាតិវៀតណាម៤៥នាក់នៅថ្ងៃសុក្រនេះ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។

អាជ្ញាធរបានថ្លែងថា ជនជាតិវៀតណាមដែលត្រូវបានបណ្តេញចេញនេះ គឺជាប់ពាក់ព័ន្ធអំពើល្មើសច្បាប់ឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់។

សមត្ថកិច្ចបានព្រមាន និងដាស់តឿនដល់ប្រជាពលរដ្ឋដែលជាម្ចាស់អាគារជួល ឬទីតាំងជួលនានា ត្រូវសាកសួរព័ត៌មានដល់ជនបរទេសទាំងឡាយ ដែលជាបុគ្គលិក ឬកម្មករ និងត្រូវពិនិត្យ ច្បាស់លាស់នូវភាពស្របច្បាប់របស់ជនបរទេសទាំងនោះ ដើម្បីចៀសវាងនូវភាពពាក់ព័ន្ធបទល្មើសខុសនឹងច្បាប់របស់ប្រទេសកម្ពុជា។

ads banner